• Mon. Mar 14th, 2022

ជុំវិញតារាក្នុងស្រុក

  • Home
  • រំភើប​ពេក Fan នារី​ម្នាក់ គ្រាន់​តែ​ចាប់​ដៃ​លោក ឆាយ វីរ:យុទ្ធ ភ្លាម យំ​ហ៊ូរ​តែ​ម្ដង​

រំភើប​ពេក Fan នារី​ម្នាក់ គ្រាន់​តែ​ចាប់​ដៃ​លោក ឆាយ វីរ:យុទ្ធ ភ្លាម យំ​ហ៊ូរ​តែ​ម្ដង​

ទិដ្ឋភាព​នេះ តាម​ព័ត៌មាន គឺ​បាន​កើត​ឡើង​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ២០១៩ កន្លង​ទៅ​ថ្មី​ៗ។ វេលា​នោះ លោក ឆាយ វីរ:យុទ្ធបាន​ និង​កំពុង​សម្ដែង​នៅ​លើ​ឆាក​តន្ត្រី​មួយ​នា​ស្រុកអង្គរជ័យ ខណះ​ពេល​នោះ​ដែរ​មានfanជា​ច្រើន​បាន​ចូល​មក​សម្ដែង​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ ពេល​លោក​កំពុង​ច្រៀង​ចប់​បទ "ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​ហើយ"។....

ដល់​ថ្នាក់​ម្ចាស់​ផ្ទះ​ចាក់សោ​មិន​ឲ្យ​ចូល​​ផង ឧកញ៉ា អ៊ូ ឆាយ ឧបត្ថម្ភ ២០០ដុល្លារ ដល់ តារា​សម្ដែង ផល្លារ

ដោយ​សារ​ជំពាក់​គេ​ច្រើន​ខែ​ពេក​ម្ចាស់​ផ្ទះ បាន​សម្រេច​ចិត្ត​ចាក់សោ មិន​ឲ្យ​អ្នក​ស្រី​ចូល​ស្នាក់​នៅ​ទៀត​ឡើយ ។ តាម​រយៈ តារា​សម្ដែង​ចិត្ត​ធម៌ លោក អ៊ឹម ជីវ៉ា បាន​ជួយ​ខ្នះខ្នែង​ស្វែង រក​សប្បុរស​ជន​ជា​ច្រើន ដើម្បី​ជួយ​សម្រួល​ជីវភាព​អ្នក​ស្រី ក្នុង​នោះ​លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា ព្រមទាំង​ក្រុម​គ្រួសារ​ ចំនួន២០០$ ផងដែរ ។ ..

ស្ដាយ…មិន​មែន​តែ ឌុច សុភា តែ​តារា​ស្រី​ខ្មែរ​ច្រើន​ដួង ប្រែ​រូប​រាង​ទៅ​ជា​ធាត់ ស្ទើរ​ខូច​អស់​រាង​រៅ!

ឌុច សុភា បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​បែក​ធ្លាយ​រូប​ភាព​ប៉ុន្មាន​សន្លឹក​កាល​ពី​ខែ​មុន បង្ហាញ​ថា នាង​បាន​ប្រែ​រូបរាង​ធាត់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ប៉ុន្តែ​ឥឡូវ​នេះ មិន​មែន​មាន​តែ​តារា​ស្រី​រូប​នេះ​ទេ ប៉ុន្តែ​មិត្ត​រួម​អាជីព​របស់​នាង​ជា​ច្រើន​ទៀត ក៏​បាន​ឡើង​ទម្ងន់​មើល​ទៅ​មិន​សម​ភ្នែក​ជា​ពី​ពេល​មុន​ដែរ។ ១.ស៊ឹម សូលីកា៖ កូន​ក្រមុំ​របស់​លោក អេង រិទ្ធី ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​មុខ​មូល​ក្បំ​ក្នុង​ថ្ងៃ​ជ័យ​របស់​នាង​នៅ​ទីក្រុង​កោះពេជ្រ​កាល​ពី​ដើម​ខែ។ ក្រៅ​ពី​ទម្រង់​មុខ​មូល​ដូច​លោក​ខែ​ហើយ ពិធីការិនី​ទូរទស្សន៍ ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​ដែរ​ថា នាង​ហាក់​ឡើង​ទម្ងន់​ច្រើន ខុស​ប្លែក​ពី​អតីតកាល ដែល​នាង​មាន​រូបរាង​ស្រឡូន​ជាង​ពេល​នោះ។ ២.កញ្ញា ដួង ហ្សូរីដា៖ ប្រធាន​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Model…

គំរូ​ល្អ ឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើ​បញ្ចប់​​ទំនាស់​ខ្មែរ និង​ខ្មែរ នៅ​ប្រលាន​យន្តហោះ​បរទេសត្រឹម​នេះ

ទើប​តែ​ប៉ុន្មាន​នាទី​មុន​ប៉ុណ្ណោះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន  ដោយ​សុំ​បញ្ចប់​រឿង​រ៉ាវ​ទាំង​អស់​ដែល​កើត​មាន​ឡើង​​ត្រឹម​ប៉ុណ្ណឹង ដើម្បី​កុំ​អោយ​អ្វី​ៗ​កាន់​តែ​អូសបន្លាយ​ថែម​ទៀត។ ក្នុង​សំណេរ​ខ្លី​នោះ អតីត​ពលករ​នៅ​ប្រទេស​កូរ៉េ​រូប​នេះ បាន​ទទួល​ស្គាល់​ថា ការ​រាំ​របស់​យុវតី​ម្នាក់​រួម​ដំណើរ​ជាមួយ​ក្រុម​សិល្បៈ​របស់​លោក នៅ​ប្រលាន​យន្តហោះ គឺ​ជា​ដើម​ហេតុ។ ដូច្នេះ​ហើយ លោក​ស្នើ​សុំ​បញ្ចប់​សាច់​រឿង​ទាំង​អស់។ “ខ្ញុំ​បាទ​ស្នើ​​សូម​បង ហេង ឡុង សូម​បញ្ចប់រឿង​ត្រឹម​ប៉ុណ្ណឹង សូម​កុំ​មាន​ការ​ប្ដឹង​បន្ត​វែង​ឆ្ងាយ​អី ហើយ​សង្ឃឹម​ថា បង​ប្អូន​ទាំង​អស់ នឹងយោគយល់ ដោយ​ការ​គោរព​ស្រលាញ់​ពី​ខ្ញុំ”។ ឧកញ៉ា​វ័យ​ក្មេង​បន្ត​ថា ការ​រាំ​​របស់យុវតី​នៅព្រលានយន្តហោះ ដែល​​មិន​មែន​ជា​អ្នក​សិល្បៈ លោក​នឹង​ទុក​ជា​កំហុស​ឆ្គង​​ និង​ជា​បទពិសោធន៍​ក្នុង​ការកែតម្រូវ។ ចំពោះ​កាយវិការ​នេះ…

ក្ដៅ​ណាស់! ស្រី​ស្អាត​ម្នាក់ ព្រលះ​អតីត​ហ្វ្រេសស៊ី មូល សុវណ្ណគីរី ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​មែន​ទែន

រឿង​រ៉ាវ​ហែក​ហួរ​គ្នា​មួយ​ពាក់​ព័ន្ធ​នឹង​លោក មូល សុវណ្ណ​គីរី បាន​ធ្លាយ​ចេញ​ព្រឹក​មិញ​នេះ ដោយ​ត្រូវ​នារី​វ័យ​ក្មេង និង​ស្រស់​ស្អាត​ម្នាក់​ចេញ​មក​បក​អាក្រាត​ថា អតីត​ហ្វ្រេសស៊ី​រូប​នេះ ជា​មនុស្ស​បោក​ប្រាស់​ស្រី​ៗ ដើម្បី​តែ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង និង​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​មួយ​ចំនួន។ គណនី​ហ្វេសប៊ុក​ដែល​ឈ្មោះ Je Ka បាន​បញ្ចេញ​អំពី​រឿង​នេះ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ព្រឹក​មិញ​នេះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ក្នុង​ខ្លះ​ជឿ ខ្លះ​ទៀត​នៅ​មាន​មន្ទិល។ ដោយ​មាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដល់​ថ្នាក់ “អា មឹង” ផង គណនី​ដែល​ដាក់​រូប Profile ជា​ស្រី​ស្អាត​វ័យ​ប្រមាណ ២០​ឆ្នាំ ដែល​មិន​ទាន់​ដឹង​ពួក​គេ​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​នឹង​គ្នា​ប៉ុណ្ណា​នោះ បាន​សរសេរ​បក​អាក្រាត​ថា សុវណ្ណ​គីរី គឺ​ជា​មនុស្ស​បោក​ប្រាស់ ដោយ​បាន​បោក​ប្រាស់​រូប​នាង​ម្ដង​ជា​ពីរ​ដង…

ឡេង ណាវ៉ាត្រា ចាយ​ច្រើន​ជាង ១០ម៉ឺន​ដុល្លារ នាំ ព្រាប សុវត្ថិ និង​តារា​ខ្មែរ​ជា​ច្រើន​ទៅ​កូរ៉េ

ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​លេង​ធំ​ម្ដង​ទៀត ដោយ​បាន​ចាយ​ទុន​ប្រមាណ​ជាង ១៤ ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​នាំ​យក​លោក ព្រាប សុវត្ថិ និង​តារា​ចម្រៀង​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​នាក់​ទៅ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​កូរ៉េ​ជា​ថ្មី។ ការ​ប្រគំ​តន្ត្រី​ធំ​នោះ គ្រោង​ធ្វើ​នៅ​ឡើង​នៅ​ក្រុង​អាន់សាន់ នា​ថ្ងៃ​ទី១៣ ខែ​កញ្ញា​ស្អែក​នេះ ដោយ​ការ​ប្រគំ​តន្ត្រី​លើក​នេះ គឺ​លោក​នឹង​ធ្វើ​ឲ្យ​កក្រើក​តែ​ម្ដង។ ដូច្នេះ​ហើយ ទើប​លោក​បាន​ចំណាយ​ប្រាក់​ក្នុង​តួលេខ​ដ៏​ខ្ពស់ នាំ​យក​តារា​កំពូល​ៗ​របស់​កម្ពុជា ក្នុង​នោះ​ក្រៅ​ពី​លោក ព្រាប សុវត្ថិ គឺ​មាន​ប្រុសទាំង៣ របស់​លោក តារា​ថោន គូម៉ា លោក ខេម និងក្រុមរាំ…

រន្ធត់! អតីត​សមាជិក​ក្រុម​រាំ ព្រាប សុវត្ថិ ជួប​គ្រោះ​ថ្នាក់​ដាច់​ដៃ​១​ចំហៀង

លោក ខឹម វាសនា ហៅ ( ស្នា) ​​​អតីត​សមាជិក​ក្រុម​រាំ លោក ព្រាប សុវត្ថិ បាន​ជួប​គ្រោះ​ថ្នាក់​​យ៉ាង​រន្ធត់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុនេះ​ ដោយ​រថយន្ត​ធន់​ធំ​១គ្រឿង បើកកៀរ បណ្ដាល​ឲ្យ​របួស​ដៃ​​យ៉ាង​ធ្ងន់ធ្ងរ ត្រូវ​បង្ខំ​​កាត់​​​ដៃ​នោះ​ចេញ​តែ​ម្ដង ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​គ្រួសារ​ធ្លាក់​ដល់​សូន្យ។ បើ​តាម ការ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន ហេតុ​ការណ៍​នោះ បាន​កើត​ឡើង​ប្រហែល​ម៉ោង​១១​យប់​ថ្ងៃ ០៨ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ​ត្រង់​​ចំណុច ដីឥដ្ឋ កៀនស្វាយ គ្រា​ដែល​លោក​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ម្ដុំ​នោះ…