• Sun. Apr 10th, 2022

រដ្ឋបាលខេត្តកណ្តាល

  • Home
  • លោក គង់ សោភ័ណ្ឌ ប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ជាបណ្តោះអាសន្ន ក្នុងក្របខណ្ឌ ទូទាំងខេត្តកណ្តាល

លោក គង់ សោភ័ណ្ឌ ប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ជាបណ្តោះអាសន្ន ក្នុងក្របខណ្ឌ ទូទាំងខេត្តកណ្តាល

រដ្ឋបាលខេត្តកណ្តាល បញ្ជាឲ្យផ្អាកបណ្តោះអាសន្ន ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកណ្តាល ឥឡូវនេះ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ខេត្តកណ្តាលសម្រេចប្តូរទីតាំងលក់ដូរ បន្លែ ត្រីសាច់មកកន្លែងថ្មីមានពលរដ្ឋជាច្រើនកុះករសម្រុកទៅទិញ ខណៈអាជ្ញាធរសម្តែងក្តីបារម្ភឆ្លងកូវីដ-១៩

រដ្ឋបាលខេត្តកណ្តាលបានសម្រេចប្តូរទីតាំងលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងសម្រាប់ហូបចុកប្រចាំថ្ងៃ មកលក់នៅក្នុងជុំវិញបរិវេន តារាងបាល់ខេត្តកណ្តាលវិញ

សូម្បីចេញចូលពីផ្ទះមួយទៅផ្ទះមួយគឺមិនអនុញ្ញាតិដាច់ខាតនៃពលរដ្ឋក្រុងតាខ្មៅ

ក្រុងតាខ្មៅនៃខេត្តកណ្ដាល នឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ។

កិច្ចប្រជុំបន្ទាន់ថ្មី! អាជ្ញាធរសម្រេចបិទខ្ទប់ក្រុងតាខ្មៅយ៉ាងតឹងរឹងបំផុតរយៈពេល ១៤ថ្ងៃ

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធ បានសម្រេចបិទខ្ទប់ និងរឹងបន្តឹង ក្រុងតាខ្មៅទាំងស្រុង រយៈពេល ១៤ថ្ងៃតែម្ដង

ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភថវិកា និងសម្ភារៈដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩

អគ្គនាយកក្រុមហ៊ុន Jet Group លោកឧកញ៉ា ស្រី ចាន់ថន បាននាំយកនូវថវិកាចំនួន ៤លានរៀល ទឹកបរិសុទ្ធ ៥០កេស ជែល ១០០០ដប ម៉ាស ២០ ០០០ ម៉ាស ថ្នាំដុសធ្មេញ៥០ដប ច្រាសដុសធ្មេញ៥០ដើម និងសាប៊ូដុសខ្លួន ៥០ដុំ ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវជំងឺដ៏កាចសាហាវកូវីដ១៩។

ឧកញ៉ា ស្រី ចន្ធូ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ឧកញ៉ា ស្រី ចន្ធូ ចាត់តំណាង និងលោក ខែម សារី ព្រមទាំងក្រុមហ៊ុន 7NG នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០២១ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមាន៖អង្ករ៧តោន មី១៥០កេសស្មើរ២៥កេសធំ និងថវិកា១ម៉ឺនដុល្លារ។