• Sat. Apr 16th, 2022

សកម្មភាពថ្នាក់ដឹកនាំ

  • Home
  • រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្តទុក​​ដាក់​ខ្ពស់ លើក​ស្ទួយជីវ​​ភាពកសិករ

រាជរដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្តទុក​​ដាក់​ខ្ពស់ លើក​ស្ទួយជីវ​​ភាពកសិករ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយក​ចិត្ត​ទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយជីវភាពប្រជាកសិករ ជាពិ​សេ​​​សតាមរយៈការ​ជំរុញ​ផលិតកម្ម ការខិតខំរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទី​ផ្សារ​ក​សិ​​​ផលជាដើម។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីរម្លឹកខួបលើក៤១នៃទិវាជ័យជម្នះ៧មករា នៅមហោ​ស្រពកោះពេជ្រ។ ...

គំាទ្រពេញទំហឹងឯកឧត្តម ជា សុផារ៉ា ដាក់វិធានការហាមក្រុមហ៊ុន មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពីការងារសិក្សាគម្រោងប្លង់ និងសាងសង់អគារ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន អ្នកម៉ៅការសាងសង់ និងក្រុមជាងសំណង់ប្រមាណ១ពាន់នាក់ នៅក្នុងកិច្ចប្រជុំនេះលោកបានដាក់វិធានការដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ក្នុងប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់នោះទេ។...

គំរូ​ល្អ! ឯកឧត្ដម កុយ ស៊ីឌឿន បណ្ដុះ​កូន​ឲ្យ​ចេះ​ចែក​ទាន​ក្នុង​ថ្ងៃ​ខួប​កំណើត

មានការចាប់អារម្មណ៍ តែម្តងដោយសារតែក្នុងពិធីខួបកំណើត កូនស្រី ឯកឧត្ដម កុយ ស៊ីឌឿន និង​ភរិយា បានរំលេចរូបភាពមនុស្សធម៌ ចែកអំណោយដល់កុមារក្នុងភូមិកំណើត។ អ្នកស្គាល់លោក​ផ្ទាល់​មានការ​ស្ងើចសរសើរ ព្រោះជាញឹកញយ លោកនិងភរិយា រមែងគិត​គូជាធំរឿងចែក​ការ​ស្រឡាញ់​ សូម្បី​តែថ្ងៃពិសេសរបស់កូនស្រីក៏មើលមិនរំលងការជូនអំណោយដើម្បីអោយចិត្តអំណរ។..

ទើប​​បើក​ធ្លាយ​ងារ ជា​ឯកឧត្ដម តារា​ចម្រៀង សន វិជ្ជបុត្រ រៃអង្គាស​ប្រាក់​ជួយ ស្ត្រី​ម្នាក់​មាន​ជំងឺ​មហារីក​សុដន់​យ៉ាង​ធ្ងន់ធ្ងរ បាន​ជិត​២​ពាន់​ដុល្លារ ដើម្បី​បន្ត​ជីវិត​ចុង​ក្រោយ

បន្ទាប់​ពី​ទទួល​ការ​អំពាវនាវ​ពី​ក្រុម​គ្រួសារ​​ស្ត្រី​រង​គ្រោះ​ម្នាក់​មាន​ជំងឺ​មហារីក​សុដន់ យ៉ាង​ធ្ងន់ធ្ងរ ដង្ហោយ​រក​ជំនួញ ដើម្បី​បន្ត​​ជីវិត​ចុង​ក្រោយ តារា​ចម្រៀង សន វិជ្ជបុត្រ ដែល​ទើប​​បើក​ធ្លាយ​​ទទួល​ងារ​ជា​ឯកឧត្ដម​នៅ​ក្រសួង​​មួយ បាន​ព្យាយាម​រៃអង្គាស​ប្រាក់​​ពី​មិត្តភ័ក្ដិ​ក៏​ដូច​ជា​សប្បុរសជន​​នានា បាន​រហូត​ជិត​២​ពាន់​ដុល្លារ យក​ទៅ​ចែក​ជូន ស្ត្រី​រង​គ្រោះ​ដើម្បី​បន្ត​ជីវិត​ចុង​ក្រោយ...

អបអរ​សាទរ​! ​ខេត្តបន្ទាយ​មាន​ជ័យ​​គ្រោង​ដាក់​ឱ្យដំណើរ​​ការ​ឡាន​ក្រុង​សាធារណៈ​​​ ក្នុងពេល​ឆាប់​ៗ​នេះ​

រដ្ឋបាល​​ខេត្ត​បន្ទាយ​​មាន​ជ័យ​​ គ្រោង​ដាក់​ឱ្យ​ដំណើរ​ការ​រថយន្ត​ក្រុង​សាធារណៈ​​តភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែត​ ឆ្ពោះ​ទៅ​ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ​លើកដំបូង ក្នុង​ពេល​ឆាប់​ៗ​នេះ​​។ ការ​​ដាក់​ឱ្យ​ដំណើរ​ការ​នេះ​ គឺ​នឹងផ្ដល់​ភាព​ងាយស្រួល​​ដល់​ប្រជាពលរដ្ឋ​ ដែល​​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​​គោល​ដៅ​ខាង​លើ​។..

សម្ពោធ​រោង​ចក្រកែច្នៃជ័រកៅស៊ូ​ភ្លាម ឧកញ៉ា ទ្រី ភាព ជប់លៀង​ជូនបុគ្គលិក​​​ជាង​១០០០នាក់

បន្ទាប់ពីកម្មពិធីដាក់ឱ្យដំណើរការសាកល្បងរោងចក្រកែច្នៃជ័រកៅស៊ូ និងពិធីអភិសេក​ព្រះពុទ្ធ​ប្បដិមា​ ព្រមទាំងឆ្លងសាលាបុណ្យ ត្រូវបានបញ្ចប់រួចហើយនោះ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និង​លោកជំទាវ ឧកញ៉ា គៀន ស្រីនាង បានឆ្លៀតឱកាសជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងថ្លែងអំណរគុណចំពោះបងប្អូនបុគ្គលិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ»

ក្រោយពីបញ្ចប់នូវពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាពរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដែលប្រគល់ដោយ លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។

ពន្ធនាគារ​​ទំនើប​លំដាប់​ VIP ​ដំបូង​​បង្អស់​​នៅ​កម្ពុជា​តម្លៃ​ជាង ៤ លាន​ដុល្លារ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​​ការ

ពន្ធនាគារ​ទំនើប​ដំបូង​បង្អស់​​​ ដែល​​មាន​តម្លៃ​​​ជាង​ ៤ លាន​ដុល្លារ​អាមេរិក​ ត្រូវ​បាន​ដាក់​​ឱ្យ​ដំណើរ​ការ​ដំណាក់​កាល​ទី​១ ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​​វិច្ឆិកា​​​ ឆ្នាំ​ ២០១៩ នេះ​។ ​គម្រោង​​សាង​សង់​ពន្ធនាគារ​ទំនើប​នេះ​ ដើម​ឡើយ​វិនិយោគ​ដោយ​​ក្រុមហ៊ុន គន្ធ​រី​ខុន ហូល​ឌី​ង បាន​ចុះ​កិច្ចសន្យា​លើ​គម្រោង​វិនិយោគ​ «​អគារ​ស្នាក់នៅ​ពន្ធនាគារ​» ​ថ្មី​មួយ ​ដែល​មាន​លក្ខណៈ​ទំនើប​ ក្រោម​រូប​ភាព​ប្រតិបត្តិ​ការ​ និង​ផ្ទេរ (BOT) ​​។​ ប៉ុន្តែ​ក្រោយ​មក​​​គម្រោង​នេះ​ត្រូវ​​បាន​ ក្រសួង​មហាផ្ទៃ​ទិញ​​​យក​ ដើម្បី​​គ្រប់​គ្រង​វិញ​​ ដោយ​​យោង​លើ​កិច្ច​ព្រម​​ព្រាង​កាល​​ពី​ពេល​ថ្មី​ៗ​នេះ។..

ភូមិគ្រឹះ​ឯកឧត្ដម ជា សុផារ៉ា មាន​​​ស្រែ​ធ្វើ​ស្រូវ​បាន​ផល​​ច្រើន ច្រូត​មក​ដល់​អំបុក​ផ្ទាល់​ដៃ​ មើល​ទៅពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋម្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលថ្ងៃបុណ្យខួបឯករាជ្យជាតិលើកទី៦៦ និងជា​ឱកាសហូប​អំបុកទូទាំង​ប្រទេសកម្ពុជា បានបញ្ចេញស្នាដៃផលិតអំបុកពិតៗ នៅក្នុងបរិវេណភូមិគ្រឹះរបស់លោក ដោយ​លោក​បាន​​ស្ទុង​ស្រូវ​ហើយ​ច្រូត​ស្រូវ​ផ្ទាល់​ដៃ​តែម្តង។ យោងតាមសារ និងរូបថត ផ្សាយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានឲ្យដឹងថា ឯកឧត្តម ឧបនា​យក​រដ្ឋមន្ត្រី បានច្រូតស្រូវទើបទុំស្រស់ៗ ពីវាលស្រែនៅក្នុងបរិវេណភូមិគ្រឹះតែម្តង ចំណែក​ទឹកត្នោត​ ដូង ចេក និងផល្លានុផលដដៃទៀត ក៏ប្រមូលបាន​ពីការដាំដុះនៅជុំវិញភូមិគ្រឹះរបស់លោកផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺសកម្មភាពដាល់អំបុកស្រស់ៗ…

រយៈពេល៤ថ្ងៃ ភ្ញៀវទេសចរ​ជាច្រើនបានមកទស្សនារមណីយដ្ឋានអង្គរ

រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អក​អំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មាន​ភ្ញៀវទេសចរមកទស្សនារមណីយដ្ឋាន​អង្គរយ៉ាង​ច្រើន​កុះករ​។ ..