• Sun. Mar 13th, 2022

សៀង ចាន់ហេង

  • Home
  • ជំទាវឧកញ៉ាបណ្ឌិត​សៀង​ចាន់​ហេង​ ឧបត្ថម្ភជួសជុលខ្លោងទ្វារ…

ជំទាវឧកញ៉ាបណ្ឌិត​សៀង​ចាន់​ហេង​ ឧបត្ថម្ភជួសជុលខ្លោងទ្វារ…

បន្ទាប់ពីបានចុះពិនិត្យការដ្ឋានជួសជុលរហាត់ទឹក និងស្រះស្រង់ដោយផ្ទាល់រួចមក ឯកឧត្តម យិត ចាន់ដារដ្ឋ ឯកឧត្ដម គឹម សុធិន ..

បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី គ្រោងចំណាយថវិកាប្រមាណ ៣០៥,៩៥៧.៩៩ ដុល្លារ

អគាររដ្ឋបាលថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ ដែលគ្រោងចំណាយថវិកាប្រមាណ ៣០៥,៩៥៧.៩៩ ដុល្លារសហរដ្ឋអាមេរិក ដែលមានកម្ពស់៤ជាន់ ទទឹង១៦ម៉ែត្រ ..

ស្ពាន​តម្លៃ​ជាង​១០ម៉ឺន​ដុល្លារ របស់ជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង​ សម្ពោធដាក់ឲ្យ​ប្រើប្រាស់

ស្ពានសាមគ្គីអំពិលទឹក-បាធាយ ដែលស្ថិតនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំពិធី សម្ពោធ ឆ្លងដាក់អោយប្រើប្រាស់ជាផ្លូវការហើយ នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ..

ជំទាវឧកញ៉ា សៀង ចាន់ហេង សម្ពោធមហាកុដិ១ខ្នង តម្លៃ​ជាង​៥០ម៉ឺនដុល្លារ ក្នុងខេត្តកំពង់ស្ពឺ

មហាកុដិ១ខ្នង កម្ពស់២ជាន់ បណ្តោយ៤៣ម៉ែត្រ ទទឹង ១៣ម៉ែត្រ ៥០ ដែលចំណាយថវិកាប្រមាណ ៥៥៨០០០ ដុល្លារសហរដ្ឋអាមេរិក និងសមិទ្ធិផលនានា ដែលជាសទ្ធាជ្រះថ្លារបស់ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង...

ជំទាវ​ឧកញ៉ា សៀង ចាន់ហេង ជួយ​ទៀត​ហើយ អគារ​សមាគម​​​អ្នក​និពន្ធ​ខ្មែរ​បញ្ចុះ​បឋម​សិលា​​​សាង​សង់​នៅ​ថ្ងៃ​​នេះ

អគារ​សមាគម​អ្នក​និពន្ធ​ខ្មែរ ដែល​មាន​សភាព​ទ្រុឌទ្រោម ​និង​តូច​ចង្អៀត​នោះ​ត្រូវ​​​បាន​​បញ្ចុះ​បឋម​សិលា​សាង​សង់​​នៅ​ថ្ងៃ​នេះ ដែល​ជា​អំណោយ​របស់​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់ហេង អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ ការ​​សាង​សង់​នឹង​ត្រូវ​ធ្វើ​លើ​ទីតាំង​ចាស់​ដដែល​។ .

ទប់​លែង​ជាប់! លោក​ជំទាវ ​ហ៊ាន​ឲ្យ​ដល់ ៧ ម៉ឺន​ដុល្លារ សង់​ថែម​ស្ពាន​នៅ​កំពង់​ស្ពឺ ២ កន្លែង​ទៀត មិន​ចាំ​បាច់​តែ ៥ ម៉ឺន​​ដុល្លារ​ទេ ឲ្យ​តែ​ហៅ..

ក្រោយ​ទទួល​ការ​រិះគន់​ថា​តម្លៃ​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​ខេត្តកំពង់​ស្ពឺ​មាន​តម្លៃ​ថ្លៃ​ហួស​ប្រមាណ និង​អ្នក​ខ្លះ​ទៀត​លើក​យក​ទៅ​ប្រៀបធៀប​ជាមួយ​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​ថៃ ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់​ថា​សង់​អស់ ៥ ម៉ឺន​​ដុល្លារ ទី​បំផុត​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ជា​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​បាន​ចេញ​មក​ចូលរួម​ផ្តល់​យោបល់​ហើយ។ លោក​ជំទាវ​បាន​ចូល​ទៅ Comment ឆ្លើយតប​នឹង​ការ​រិះគន់​យ៉ាង​ដូច្នោះ​ថា៖ “យើង​មិន​ចង់​ឈ្នះ​ចង់​ចាញ់​អី​ទេ បើ​ស្ពាន​នៅ​ថៃ​គេ​សាងសង់​ម៉ូត​នោះ​តម្លៃ ៥ ម៉ឺន ដុល្លារ យើង​ឲ្យ​ ៧ ម៉ឺន ដុល្លារ ឲ្យ​ហៅ​ក្រុម​រិះគន់​នោះ​ទៅ​ហៅ​ក្រុមហ៊ុន​នោះ​មក​សាងសង់​ឲ្យ​យើង ដាក់​នៅ​ខេត្ត​កំពង់ស្ពឺ ២ កន្លែង​ទៀត​ផង តែ​ប្រយ័ត្ន តែ​ហៅ​ក្រុមហ៊ុន​ថៃ​មក​កសាង​មិន​បាន​ទេ​នោះ គួរ​តែ​បី​កំផ្លៀង​រាប់​មួយ​ទេ​មើល​ទៅ”។ គួរ​រំឭក​ថា​រឿងរ៉ាវ​នៃ​ស្ពាន​អាកាស​ថ្មើរ​ជើង​មួយ​នេះ ហាក់​កំពុង​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម…

ចូល​រួម​ត្រេកអរ! លោក​ជំទាវឧកញ៉ា សៀង ចាន់ហេង បាន​ពាន​រង្វាន់​​ថែម​១​ទៀត​ហើយ ​ពី​ប្រទេស​ថៃ

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ បានប្រគល់កំពូលពានរង្វាន់​ថ្មី​១ទៀត​ហើយ ដែល​មាន​ឈ្មោះ​ថា "មោទនភាព AEC ឯកអគ្គរាជទូតសន្តិភាពពិភពលោក " នេះ​បើ​តាម​ការ​ឲ្យ​ពី​​Facebook page លោកជំទាវឧកញ៉ាបណ្ឌិត ​ដែល​​បាន​​ផុស​លើ​បណ្ដាញ​សង្គម។..

ពិត​ជា មិនធម្មតា ជំទាវ​ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ធ្វើ​​មហា​អង្គ​កឋិនទាន ៤៥៦៧៨ សំពត់ ដង្ហែរ​ទៅកាន់​គ្រប់​វត្ត​​អស់​ទាំង ២៥ រាជធានី ខេត្ត ទូទាំង​ព្រះ​រាជាណា​ចក្​រកម្ពុជា

សូមព្រះករុណាគ្រប់ព្រះអង្គ បងប្អូនកូនក្មួយទាំងអស់ត្រកអរអនុមោទនា ជា​មួយខ្ញុំព្រះករុណា​នាង​ខ្ញុំ​ចំពោះមហាអង្គកឋិនទាន ​៤៥៦៧៨ សំពត់ ដង្ហែរទៅកាន់២៥ រាជធានី ខេត្ត ទូទាំងព្រះរាជា​ណាច​ក្រ​កម្ពុជា...

ធ្លាប់​ឃើញ​​ឧកញ៉ា​សៀង ចាន់ហេងស្ទូងឬអត់ ​តោះ​​ទៅ​ទស្សនា​​ទាំង​អស់​គ្នា!

ថ្មីៗ​នេះ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយក​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​បាន​ដឹក​នាំ​ពុទ្ធបរិស័ទ​និង​ក្រុម​ការងារ​​​ជា​ច្រើន​រូបចុះ​ជួយ​ស្ទុង​ស្រូវ​ប្រជាជន​ពលរដ្ឋ ក្នុង​ភូមិ​១ នៃ​ទឹកដី ខេត្ត​កំពង់​ស្ពឺ។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​​Facebook Page ផ្លូវ​ការ​របស់​លោក​ជំទាវ។...

ជំទាវឧកញ៉ា សៀង ចាន់ហេង ទទួល​ពានរង្វាន់ « មាតាចិត្តធម៌ពិភពលោក » ពី​ប្រទេស​ថៃ

កាល​ពី​២៣ ខែ សីហា ឆ្នាំ ២០១៩ កន្លង​​ទៅ ជំទាវឧកញ៉ាបណ្ឌិត​ទើប​តែ​បាន​ទទួល​ពាន​រង្វាន់​​​មួយ​ពី​ប្រទេស​ថៃ ដែល​មាន​ឈ្មោះ​ថា ពានរង្វាន់ « មាតាចិត្តធម៏ពិភពលោក » ឆ្នាំ ២០១៩ ។..