• Mon. Mar 14th, 2022

កុយ ស៊ីឌឿន

  • Home
  • ឯកឧត្ដម​ កុយ​ ស៊ីឌឿន​​និង​លោកជំទាវ​នាំ​យក​អំណោយ ​ ១០,០០០​ដុល្លារ​​ជូន​កាកបាទក្រហមកម្ពុជា

ឯកឧត្ដម​ កុយ​ ស៊ីឌឿន​​និង​លោកជំទាវ​នាំ​យក​អំណោយ ​ ១០,០០០​ដុល្លារ​​ជូន​កាកបាទក្រហមកម្ពុជា

នៅ​រសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២០នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវនាការ និង​ទទួលអំណោយជាថវិកាចំនួន​ ១០,០០០ដុល្លារ​ (មួយម៉ឺនដុល្លារអាមេរិក) ពី​ឯកឧត្តម​ កុយ​ ស៊ីឌឿន​ និងលោកជំទាវ​ ហួត​ សុភាព (ក្រុមហ៊ុន​ ឌីភីប៊ីយូធី​ និងវិទ្យុឌីភី)​ ដែលកម្មវិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឯកឧត្តម កុយ ស៊ីឌឿន និង លោកជំទាវ ហួត សុភាព ដែល​បានឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កុយ ស៊ីឌឿន និងលោកជំទាវ ហួត សុភាព ឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម...

គំរូ​ល្អ! ឯកឧត្ដម កុយ ស៊ីឌឿន បណ្ដុះ​កូន​ឲ្យ​ចេះ​ចែក​ទាន​ក្នុង​ថ្ងៃ​ខួប​កំណើត

មានការចាប់អារម្មណ៍ តែម្តងដោយសារតែក្នុងពិធីខួបកំណើត កូនស្រី ឯកឧត្ដម កុយ ស៊ីឌឿន និង​ភរិយា បានរំលេចរូបភាពមនុស្សធម៌ ចែកអំណោយដល់កុមារក្នុងភូមិកំណើត។ អ្នកស្គាល់លោក​ផ្ទាល់​មានការ​ស្ងើចសរសើរ ព្រោះជាញឹកញយ លោកនិងភរិយា រមែងគិត​គូជាធំរឿងចែក​ការ​ស្រឡាញ់​ សូម្បី​តែថ្ងៃពិសេសរបស់កូនស្រីក៏មើលមិនរំលងការជូនអំណោយដើម្បីអោយចិត្តអំណរ។..

ផលិតផល «DPប៊ីយូធី» របស់​ឯកឧត្ដម​​កុយ ស៊ីឌឿន ​នៅ​តែ​ពេញ​និយម​លើ​ទីផ្សារ

ហាងថែរក្សាសម្រស់បុរសនារី «DPប៊ីយូធី» របស់​ឯកឧត្ដម​កុយ ស៊ីឌឿន ដែល​លោក​អ្នក​ធ្លាប់​ស្គាល់ និងល្បីល្បាញយូរមកហើយ ពិសេសអ្នកនៅតាមបណ្តាខេត្ត ទោះ​បី​ជា​ ​បច្ចុប្បន្ន​ទីផ្សារ​ផលិតផល​បែប​នេះ​មាន លក់នៅលើអនឡាញក៏​ហូរហែរ​​ក៏​ដោយ​ក៏ហាង​ឌីភី..