• Mon. Mar 14th, 2022

ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ

  • Home
  • ជួយឧបត្ថម្ភទៀតហើយ ក្រុមគ្រួសារត្រកូល ឡេង ដល់ក្រសួងការងារសម្រាប់ដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

ជួយឧបត្ថម្ភទៀតហើយ ក្រុមគ្រួសារត្រកូល ឡេង ដល់ក្រសួងការងារសម្រាប់ដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

បងប្អូន​ប្រ​កូ​ល ឡេង គឺឧកញ៉ា ឡេង និមល ឧកញ៉ា ឡេង ប្រុស និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ​និង​ប្អូន​ស្រី​ជំទាវ​ឧកញ៉ា ឡេង បញ្ញា​ពណ៌ បាន​បន្ត​ឧបត្ថម្ភ​ថវិកាចំនួន ៣ម៉ឺនដុល្លារអាមេរិកទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកម្មករ និយោជិត។

កម្មករ​អនុញ្ញាតិ​ឲ្យឈប់សម្រាក​​មួយ​ថ្ងៃ​ ពេល​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទីពីរ

នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាត ឲ្យបងប្អូនកម្មករនិយោជិត.....

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់តំណែង អនុរដ្ឋលេខាធិការម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងជំងឺកូវីដ១៩

តាមសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែង លោក វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបញ្ចប់តំណែងនេះ បានធ្វើឡើង បន្ទាប់ពីលោក វ៉េង ហ៊ាង បានផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាញ Telegram អំពីការឆ្លងជំងឺកូវីដ១៩ នៅនាយកដ្ឋានពេទ្យការងារ ដែលបង្ករឲ្យមានការភាន់ច្រឡំដល់មហាជន។ សូមចុច…

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ មនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់

ក្នុងរយៈពេល១៤ ថ្ងៃនៃការបិទខ្ចប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់។