ជាមិត្តស្លាប់រស់នឹងគ្នា យុគ ចិន្ដា ជាមួយ ម្ចាស់ហាង«ឌែរម៉ូគ្លីនិក» នាំទាំងគ្រួសារ ធ្វើរឿងមួយនេះជូនពលរដ្ឋក្រីក្រក្នុងខេត្តកំពង់ធំ ជាច្រើនគ្រួសារ រំភើបជាខ្លាំង
ពិធីការិនីល្បីល្បីឈ្មោះអ្នកនាង យុគ ចិន្ដា និងលោកស្រី ហូវ ដាណេម្ចាស់ហាង «ឌែរម៉ូគ្លីនិក» ដែលមហាជនស្គាល់ថា ជាមិត្តភ័ក្ដិស្និទ្ធស្នាលនឹងគ្នា បាននាំយកអំណោយជាច្រើន ទៅចែកជូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពី៣ភូមិ ក្នុងស្រុក កំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្ត កំពង់ធំ។ ការចែកអំណោយនោះ គឺដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ របស់មជ្ឈមណ្ឌលកែសម្ផស្ស«ឌែម៉ូក្លីនិក» ។ ពិធនេះ ត្រូវបានប្រារព្ធឡើង នៅក្នុងវត្តឌួងសូរិយា (ហៅក្តីដូង) នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៤ នាព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២០…