• Wed. Mar 16th, 2022

ទម្លាប់បុរាណនៅសៀមរាប

  • Home
  • សប្បាយទៀតហើយ៖ អ្នកភូមិ​ប​​ង្កោ​ង នឹងរកត្រី​រួមគ្នានៅបឹង​បុរា​ណ​តាមទំនៀមទម្លាប់​នៅ​ថ្ងៃ​ទី២៥ ខែមករា

សប្បាយទៀតហើយ៖ អ្នកភូមិ​ប​​ង្កោ​ង នឹងរកត្រី​រួមគ្នានៅបឹង​បុរា​ណ​តាមទំនៀមទម្លាប់​នៅ​ថ្ងៃ​ទី២៥ ខែមករា

ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែង​តែរៀបចំ ពិធីរកត្រីរួមគា្នក្នុងបឹងអភិរក្ស ទៅតាមទំនៀមទម្លាប់របស់អ្នកភូមិ ដែល​ពិធីនេះគេធ្វើជារៀង​រាល់ ឆ្នាំមិនខាន ដើម្បីចាប់ត្រីមកទុក​សម្រាប់ប្រារព្ធពិ​ធីឡើងមាឃ ឬឡើងអ្នកតា។ លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២០ថា ពិធីរកត្រីឆ្នាំនេះ គឺអ្នកភូមិបាន​ឯក​ភាពគ្នាកំណត់យក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២០ ដើម្បីចុះចាប់ត្រីនៅក្នុងបឹងដែលបានអភិរក្ស ប៉ុន្តែប្រជាពលរដ្ឋដែលអាចចុះចាប់ត្រី នៅក្នុងបឹងនេះ គឺបានសម្រាប់តែអ្នកភូមិបង្កោងប៉ុណ្ណោះ សម្រាប់អ្នកភូមិ​ផ្សេងមិនត្រូវ​បានអនុញ្ញាត​ឱ្យចុះចាប់នោះទេ។ លោក ពេជ្រ ឃិន បានបញ្ជាក់ថា ក្រោយពីប្រកូសប្រកាសឱ្យនេសាទ…