• Fri. Mar 18th, 2022

ទីក្រុងឆ្លាតវៃ

  • Home
  • រដ្ឋាភិបាលត្រៀមផ្ទៃដីជិត៣ម៉ឺនហិកតានៅក្រុងបូកគោដើម្បីរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ

រដ្ឋាភិបាលត្រៀមផ្ទៃដីជិត៣ម៉ឺនហិកតានៅក្រុងបូកគោដើម្បីរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ

រដ្ឋត្រៀមផ្ទៃដីជិត ៣ម៉ឺនហិកតា នៅក្រុងបូកគោដើម្បីរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ នេះបើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមិថុនា នេះ បានចេញអនុក្រឹត្យស្ដីពីការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ។ សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ យោងតាមប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ ផ្ទៃដីជិត៣ម៉ឺនហិកតា ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ នៃភូមិសាស្រ្តខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ នឹងត្រូវយកមកអភិវឌ្ឍន៍ ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។ ផ្ទៃដីនេះស្មើនឹង១៨%នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្សបូកគោទំហំជាង១៥ម៉ឺនហិកតា។ គម្រោងអភិវឌ្ឍក្រុងបូកត្រូវបានបែងចែកជា៨ទីតាំងធំៗ ដែលនឹងត្រូវរៀបចំអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ និងទេសចរណ៍ប្រវត្តសាស្រ្ត និងធម្មជាតិ។…