• Mon. Mar 14th, 2022

នាឡិកា

  • Home
  • មិន​ចង់​ឲ្យ​ជឿ​ សេដ្ឋី​មាន​បំផុត​លើ​លោក​ ​ពាក់នាឡិកា​ដៃ​តម្លៃ​ត្រឹម ៧០ ដុល្លារ

មិន​ចង់​ឲ្យ​ជឿ​ សេដ្ឋី​មាន​បំផុត​លើ​លោក​ ​ពាក់នាឡិកា​ដៃ​តម្លៃ​ត្រឹម ៧០ ដុល្លារ

​ជា​អ្នកជំនួញ​ជោគជ័យ​មួយ​រូប នាឡិកា​ដៃ​មិនមែន​ពាក់​សម្រាប់​ត្រឹម​មើល​ម៉ោង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​អត្តសញ្ញាណ​ដែល​អាច​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​មាន​ភាព​ថ្លៃថ្នូរ​ផង​ដែរ។ ​សេដ្ឋី​មាន​លុ​យ​ចាយ​មិន​ខ្វះ ជះ​លុយ​រាប់​ម៉ឺន​ រាប់​សែន​ដុល្លារ​ដើម្បី​ទិញ​នាឡិកា​មួយ​គ្រឿង​ តែ​ជាមួយគ្នា​នេះ​ក៏​មាន​អ្នក​ខ្លះ​ទៀត​មិន​មែន​ជា​មនុស្ស​សម្ភារៈនិយម​ ដែល​មិន​ចូលចិត្ត​ចាយវាយ​ច្រើន​ដើម្បី​តែ​របស់​ប្រើប្រាស់​បែបនេះ​ដូចគ្នា។ តួយ៉ាង​លោក Bill Gates ស្ថាបនិក​ Microsoft និង​ធ្លាប់​ជា​សេដ្ឋី​មាន​បំផុត​លើលោក ប្រើប្រាស់​នាឡិកា​ដៃ​តម្លៃ​ត្រឹម ៧០ ដុល្លារ​ប៉ុណ្ណោះ។ ត​ទៅ​នេះ គឺ​ជា​បញ្ជី​តម្លៃ​នាឡិកា​ដែល​ពាក់​ដោយ​អ្នកជំនួញ​ជោគជ័យ​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ​បំផុត​ក្នុង​ពិភព​លោក​ដូច​តទៅ៖ Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft ពាក់​នាឡិកា​ Casio Duro តម្លៃ ៧០ ដុល្លារ…