• Mon. Mar 14th, 2022

បទចម្រៀងថ្មី

  • Home
  • វណ្ណដាចេញបទថ្មីប្លែងជាមួយ​រសជាតិ​ថ្មី​ច្នៃ​បញ្ចូល​បទ​ចម្រៀង​ Rap ​នឹង​បទ​ភ្លេង​ចាប៉ី​ដង​វែង​​ លោកតា គង់ ណៃ ឡើងអេម!

វណ្ណដាចេញបទថ្មីប្លែងជាមួយ​រសជាតិ​ថ្មី​ច្នៃ​បញ្ចូល​បទ​ចម្រៀង​ Rap ​នឹង​បទ​ភ្លេង​ចាប៉ី​ដង​វែង​​ លោកតា គង់ ណៃ ឡើងអេម!

បទចម្រៀងថ្មីរបស់តារារ៉េប វណ្ណដា ជាមួយលោកព្រឹទ្ធាចារ្យ គង់ ណៃ គ្រាន់​តែ​បង្ហោះ​ចេញ​ជា​ផ្លូវការ​ភ្លាម​ទទួលការចាប់អារម្មណ៍និងមាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងត្រឹមរយៈពេលមួយថ្ងៃចំនួនអ្នកទស្សនាជាង ៨សែនដង។

មុន​ចង់​ញ៉ែ តន់ ចន្ទសីម៉ា ត្រូវ​សម​ប៉ារ៉ូល​ឲ្យ​ហើយ​សិន

បន្ទាប់​ពី​ចេញ​បទ​ឌឺដង​គ្នា​​​រវាង​អ្នក​ជិត​ខាង​រស់​នៅ​ក្បែរ​​គ្នា នៅ​ព្រឹក​នេះ​ផលិតកម្ម Galaxy Navatra បាន​ចេញ​បទ​ថ្មី​មួយ​បទ​ទៀត​ឲ្យ​ឲ្យ តន់ ចន្ទសីម៉ា និង ខេម មាន​ចំណង​ជើង​ថា ​"តែងប៉ារ៉ូលហើយនៅ?” ដែល​និយា​​ពី​ក្បួន​ញ៉ែ​ញ៉ង​​គ្នា..

ខេម​និងតង់ចន្ទសីម៉ាបង្កើត​អាល់ ប៊ុម​ជាមួយគ្នាទៀតហើយ បន្ទាប់​ពី​ផ្ទុះ​បទ​ចង់​សុំ​wifi​ដែល​មាន​អ្នក​ទស្សនា​រហូត 29​លាន​ដង

បន្ទាប់​ពី​នាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយ​លុក​តំបន់​ភាគ​ឥសាន្ត ឥឡូវ​នេះ​ផលិតកម្ម Galaxy Navatra បាន​ងាក​មក​តំបន់​ឋានសួគ៌​បូគោ​វិញ​ម្ដង ដោយ​ទើប​ចេញ​បទ​ថ្មី​ប្រមាណ​១ម៉ោង​មុន​នេះ។បទ​ថ្មី​​នេះ មាន​ចំណង​ជើង​ថា "ចង់​បបួល​អូន​ឡើង​ឋានសួគ៌"..

អ្នកណាខ្លះមិនធ្លាប់ទៅលេងបឹងយក្សឡោម​អាច​បទ”រកស៊ីជាមួយយក្ស” បង្ហាញ​ពីរូបភាពដ៏ស្រស់ស្អាតរបស់បឹងយក្សឡោម

បទ "រកស៊ីជាមួយយក្យ" របស់​កំពូល​តារា​ចម្រៀង​​ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែល​បាន​ថត​នៅ​ទេស​ភាព​ស្អាតៗ​ជា​ច្រើន​​នៅ​រមណីយដ្ឋាន​បឹង​យក្សឡោម..

ប្រិយមិត្ត ​ស្គាល់​តំបន់​ទេសចរណ៍​បទ”​មាន់​កម្សត់​”នៅ​ទីណា​ទេ?

អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​ក្រៅ​ពី​ទឹកដម​សំនៀង​ឆ្លើយឆ្លង​​ដ៏​ពីរោះ​រណ្ដំ​របស់​កំពូល​តារា​ចម្រៀង​ទាំង​ពីរ ប្រិយមិត្ត​មាន​ចាប់អារម្មណ៍​លើ​ទេសភាព​នៃ​តំបន់​ទេសចរណ៍​​ក្នុង​វីដេអូ​បទ​ចម្រៀង​នោះ​ដែរ​ឬ​ទេ ថា​តើ​ថត​នៅ​ទីតាំង​ណា?..

បទ”Gang Gang”ព្រាប សុវត្ថិ ត្រូវ​បាន​ក្រុម​DJ បរទេស​យក​ទៅ​​ធ្វើ​វីដេអូ Reaction កក្រើក​ពេញ​youtube​

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ជនជាតិ​បរទេស​បាន​ធ្វើ Reaction លើ​បទ​ចម្រៀង​ខ្មែរ​ជា​ច្រើន ប៉ុន្តែ​នេះ​ជា​លើក​ទី​១ ដែល​ឃើញ​ពួក​គេ​បាន​ធ្វើ​វីដេអូ Reaction លើ​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ លើ​បទ "Gang Gang”..

“លក់​ឡាន​ប្រញាប់​”ព្រាប សុវត្ថិ ប្រើ​ស្ដាយ​ញ៉ែ តន់ ចន្ទសីម៉ា ទន់​លោង

ជា​រសជាតិ​ថ្មី​ប្លែក​សម្រាប់​បម្រើ​អារម្មណ៍ បង​ប្អូន​ច្រៀង​រាំ​លេង​សប្បាយ​​នា​រដូវ​ចូល​ឆ្នាំ​នេះ​តែ​ម្ដង ហើយ​បើ​និយាយ​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង​វិញ កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ បាន​ដើរ​តួ​ជា​អ្នក​​​គក់ជេ​ឡាន ថែម​ទាំង​ពូកែ​ប្រូ ញ៉ែ​តួ​ស្រី តន់ ចន្ទសីម៉ា ឡើង​បែក​ខ្ទិះ​...

ប្រហែល​ពិបាក​ទប់ទល់​Galaxy Navatra​ហើយ​ឆ្នាំ​នេះ បទ​​ផ្ទុះស្ទើរ​តែ​ទាំង​អស់

គិត​មក​ដល់​ថ្ងៃ​នេះ​មាន​បទ​ចម្រៀង​មិន​ក្រោម​ជាង​១០បទ​​ឡើយ​ដែល ផលិតកផលិតកម្មរGalalaxy Navatraបាន​បញ្ចេញ ហើយ​​​ការ​បញ្ចេញ​​នោះ គឺ​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ​តែ​ម្ដង។ ស្ទើរ​គ្រប់​បទ​ចម្រៀង​ទាំង​អស់​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង មិន​​នឹក​​ស្មាន​ដល់ ដោយ​គ្រាន់​តែ​ចេញ​ភ្លាម​មាន​អ្នកviews​រាប់​លាន​គ្រប់​បទ...

ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ​ក្រឡុក​បទ​​ថ្មី​១បទ​ទៀត​ហើយ រាំ​បែក​​អាចម៍​ខ្លៀក

នៅ​ព្រឹក​​នេះ​ផលិតកម្ម Galaxy Navatra បាន​បញ្ចេញ​​១បទ​ថ្មី​ទៀត​​ហើយ​គឺ​បទ​"ឡាន​ទំនើប"..

(វីដេអូ)បទ​ថ្មី​ តន់ ចន្ទសីម៉ា ណែនាំ​ស្រីៗ​​ត្រង់​ចំណុច​នេះ..

នៅ​ព្រឹក​នេះ​ តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ តន់ ចន្ទសីម៉ា បាន​ចេញ​បទ​ចម្រៀង​ថ្មី​១​បទ​ទៀត​ហើយ ដែល​មាន​ចំណង​ជើង​ថា "កែកុនចង់ល្អ" ..