• Sun. Mar 13th, 2022

បាក់អាគារ

  • Home
  • គំាទ្រពេញទំហឹងឯកឧត្តម ជា សុផារ៉ា ដាក់វិធានការហាមក្រុមហ៊ុន មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់

គំាទ្រពេញទំហឹងឯកឧត្តម ជា សុផារ៉ា ដាក់វិធានការហាមក្រុមហ៊ុន មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំពីការងារសិក្សាគម្រោងប្លង់ និងសាងសង់អគារ កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន អ្នកម៉ៅការសាងសង់ និងក្រុមជាងសំណង់ប្រមាណ១ពាន់នាក់ នៅក្នុងកិច្ចប្រជុំនេះលោកបានដាក់វិធានការដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ក្នុងប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់នោះទេ។...

ខ្លឹមសារសង្ខេបស្ដីពីលទ្ធផលនៃប្រតិបត្តិការរុករក​ជន​រងគ្រោះនៅក្នុងគំនរអគារ៧​ជាន់​ខេត្តកែប

របាយការណ៍ចុងក្រោយដែលទទួលបានមកទល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ នាទីថ្ងៃរសៀលនេះ គឺសរុបជនរងគ្រោះដែលសង្រ្គោះយកចេញបានពីអគារគឺមានចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នាក់ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិតនៅរស់គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ នៅពេលនេះការសម្អាតគំនរបាក់បែកក៏បានពង្រាបដល់បាតក្រោមផ្ទាល់ដីដែរ។..

សុំច្បាប់សង់ ៥ ជាន់ទេ តែសង់លើសរហូត ៧ជាន់ ចុងក្រោយ​មាន​រឿង​បែប​នេះ តើនរណាទទួលខុសត្រូវ?

យោង​តាម​គណនីយ Facebook លោកផែង វណ្ណៈ បានសរសេរថា នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃើ​ថា​ សង់ខុស​ពីលិខិត​អនុញ្ញាត​ ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡើង​បន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​…

ករណីបាក់រលំអគារនៅខេត្តកែប៖ គិតត្រឹមម៉ោង៥ព្រឹក រកឃើញ​ជន​រង​គ្រោះចំនួន២៥នាក់, ស្លាប់៧​នាក់​

រហូតដល់ម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។....