• Tue. Mar 15th, 2022

ផ្លូវល្បឿនលឿន

  • Home
  • ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សម្រេចបាន ៤០%ហើយ

ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សម្រេចបាន ៤០%ហើយ

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានជំរុញយ៉ាងរលូន ហើយបច្ចុប្បន្នភាពនៃគម្រោងខាងលើនេះសម្រេចបានជិត៤០%ហើយ នឹងឈានដល់ដំណាក់កាលក្រាលកៅស៊ូក្នុងពេលឆាប់ៗនេះ។

ឧកញ៉ា ម៉ុង ឬទ្ធី សរសើរគុណភាពផ្លូវ​ល្បឿនលឿន​ ភ្នំពេញ​ ​ព្រះសីហនុ​ និងចង់ទិញឡានស្រោចកៅស៊ូ

ឧកញ៉ាកសិកម្ម ម៉ុង ឬទ្ធី នៅរសៀល​ថ្ងៃ​អាទិត្យ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២១​ ធ្វើ​ដំណើ​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវ​ល្បឿនលឿន​ ភ្នំពេញ ព្រះសីហនុ ចុះពិនិត្យសកម្មភាពដំណើរការសាងសង់។

ផ្លូវ៣៤​ខ្សែ នៅ​ខេត្តព្រះសីហនុ សម្រេច ការសាងសង់បានចំនួន៩០,៦០ភាគរយហើយ

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ...

មក​មើល ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែល​សម្រេចបាន​២០%​

លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅខែកក្កដា ឆ្នាំ២០១៩ ហើយមកដល់បច្ចុប្បន្ននេះ ផ្លូវនេះសម្រេចបាន២០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុន គម្រោងកំណត់ (ខែកញ្ញា ឆ្នាំ២០២២) ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ឆាប់រហ័សជាងការរំពឹងទុក៕..

សំណង​ក្រោម​ទីផ្សារ ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ពលរដ្ឋ​ជាង ១០០ គ្រួសារ រង​ផល​ប៉ះពាល់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី

ប្រជាពលរដ្ឋបានបញ្ជាក់ថា ​​ការមិនពេញចិត្តនឹងសំណងនេះ ដោយសារដីដែលពួកគាត់ធ្លាប់​ទិញ​កាល​ពីប្រមាណ២ឆ្នាំមុន ពីក្រុមហ៊ុនលក់ដីឡូតិ៍ឯកជនមួយមានតម្លៃ១២០ដុល្លារអាមេរិក ក្នុងមួយ​ម៉ែត្រ​ការ៉េ ខណៈមកដល់ពេលនេះដីនៅតំបន់នោះមានតម្លៃរហូតដល់ទៅ ១៧០ដល់ ១៩០ដុល្លារ​អាមេរិក ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបែរជាទទួលបានសំណងត្រឹមតែ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៅវិញ។...

ប្រជាពលរដ្ឋជាង១៣០គ្រួសារ ស្នើសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ខណៈ​ ​មិនទាន់ទទួល​បានការ​ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ពីផលប៉ះពាល់លើសំណង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ស្របពេលដែលសំណង់ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដំណើរការសាង​សង់​បាន​ ៧% ទៅហើយនោះ ដីធ្លីប្រជាពលរដ្ឋរហូតដល់ទៅជាង ១០០គ្រួសារ ដែល​មានទីតាំង​ស្ថិតនៅ​ភូមិស្នួល​ខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅមិនទាន់ត្រូវបានដោះស្រាយ​ចប់​សព្វ​គ្រប់​នៅឡើយទេ។..

សម្តេច​តេជោ​៖ ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-ព្រះសីហនុ នឹង​រួចរាល់​ជា​ស្ថាពរ​​នៅ​​ឆ្នាំ​២០២២​

សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​ឱ្យដឹង​​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​​–ព្រះសីហនុ​ នឹង​ត្រូវ​សាង​សង់​រួច​រាល់​​ជា​ស្ថាពរ​​នៅ​​ឆ្នាំ​២០២២ ខាង​មុខ​នេះ ពោលគឺមុន​ប្រារព្ឋ​បើក​កីឡាស៊ីហ្គេម (Sea Games)ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ ២០២៣។...