• Mon. Mar 14th, 2022

យឹម តាស្រង់

  • Home
  • យឹម តាស្រង់ និពន្ធចម្រៀងមួយបទផ្ញើជូនបងប្អូនយើងមួយចំនួន

យឹម តាស្រង់ និពន្ធចម្រៀងមួយបទផ្ញើជូនបងប្អូនយើងមួយចំនួន

សម័យនេះជាសម័យទំនើប ប្រជាជនភាគច្រើនមានទូរស័ព្ទកាន់ស្ទើរតែគ្រប់គ្នា ដូចនេះងាយស្រួលណាស់នឹងទទួលព័ត៌មានថ្មីៗមានទាំងល្អ នឹងរឿងមិនល្អមួយចំនួន ដូចជារឿងគេឈ្លោះជេរប្រទេចហែកហួគ្នារឿងគ្រួសារជាដើម។ ដូចជាព្រឹកមិញនេះផលិតកម្ម Galaxy Navatra បានបញ្ចេញចម្រៀងមួយបទឲ្យកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា «ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង» ដែលទទួលបានការចាប់អាម្មណ៍ជាខ្លាំងពីអ្មកគាំទ្រ។ «ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង» ជាបទមានខ្លឹមសារអប់រំយ៉ាងល្អនៅក្នុងសម័យជីឌីថល ខណៈមានហ្វេនៗជាច្រើនចូលComment សរសើរ នៅលើយូធូប Galaxy ចំពោះបទចម្រៀងមួយបទនេះ។ មិនត្រឹមតែប៉ុណ្ណឹងទេលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធបទនេះក៏បាន Commentថាលោកនិពន្ធបទនេះគ្រាន់តែជាសារដាស់រំលឹកបងប្អូនមួយចំនួនធំកុំឲ្យភ្លេចខ្លួនចំពោះការចំណាយពេលមើលរឿងគេច្រើនពេក។ លោក យឹម តាស្រង់ បានសសេររៀបរាប់ថា…

មុន​ចង់​ញ៉ែ តន់ ចន្ទសីម៉ា ត្រូវ​សម​ប៉ារ៉ូល​ឲ្យ​ហើយ​សិន

បន្ទាប់​ពី​ចេញ​បទ​ឌឺដង​គ្នា​​​រវាង​អ្នក​ជិត​ខាង​រស់​នៅ​ក្បែរ​​គ្នា នៅ​ព្រឹក​នេះ​ផលិតកម្ម Galaxy Navatra បាន​ចេញ​បទ​ថ្មី​មួយ​បទ​ទៀត​ឲ្យ​ឲ្យ តន់ ចន្ទសីម៉ា និង ខេម មាន​ចំណង​ជើង​ថា ​"តែងប៉ារ៉ូលហើយនៅ?” ដែល​និយា​​ពី​ក្បួន​ញ៉ែ​ញ៉ង​​គ្នា..

បង្ហាញ​ឈ្មោះ​អ្នកនិពន្ធ​បទ”គ្រប់យ៉ាងព្រោះតែមេ” ដែល​កំពុង​មានការគាំទ្រខ្លាំង

បទ​”គ្រប់យ៉ាងព្រោះតែមេ” ​របស់​ផលិតកម្ម Galaxy Navatra​​កំពុង​តែ​ទទួល​បាន​គាំទ្រ​ខ្លាំង​ទាំង​មាន​ទាំង​រាស្ត្រ​មាន​ទាំង​មន្ត្រី បទ​ចម្រៀង​មួយ​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា ត្រូវ​បាន​តែង​និពន្ធ​ដោយ​លោក យឹម តាស្រង់ អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ផលិតកម្ម​នេះ​...

គុយលី ឈានមួយកម្រិតទៀត និពន្ធបទឲ្យខេម រាំលេងបែកខ្ទិះឆ្នាំថ្មីនេះ

តារាចម្រៀងដែលអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ស្រលាញ់ដូចជាប្អូនបង្កើតរូបនេះ ត្រូវបានលោក យឹម តាស្រង់ ថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ឲ្យបញ្ចេញស្នាដៃថ្មីនិពន្ធ Melody និងទំនុកច្រៀង ឲ្យតារាចម្រៀងច្រៀងថែមទៀតផង...

Galaxy Navatra ប្រកាស​ ​អ្នក​និពន្ធ​មាន​ស្នាដៃ​ម្នាក់​ទៀត​ចូល​ផលិតកម្ម​របស់​ខ្លួន

ក្រោយ​ពី​អ្នក​និពន្ធ​បទ​ភ្លេង Tho Meet បាន​ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ​ផលិតកម្ម​ផ្សេង​ទើប​បាន​ប៉ុន្មាន​ថ្ងៃ​នេះ​មក នៅ​ម្សិលមិញ​នេះ ផលិតកម្ម Galaxy Navatra បាន​សម្រេច​នាំ​យក​អ្នក​និពន្ធ​បទ​ភ្លេង​ម្នាក់​ទៀត​មក​ចូល​រួម...

លឿនមែន!ផលិតកម្ម Galaxy របស់​ឧកញ៉ា​ឡេង ណាវ៉ាត្រា ទទួល​បាន​ប៊ូតុង​មាស​ពី YouTube ហើយ

ក្រោយ​ពេល​ទទួល​បាន​ប្រជាប្រិយ៍ភាព​យ៉ាខ្លាំង និង​ទទួល​បាន​ចំនួន​អ្នក Subscribers ដល់ ១លាន​នាក់​រួម​មក​ផលិតកម្ម Galaxy Navatra បស់​ឧកញ៉ា​ឡេង ណាវ៉ាត្រា បាន​ទទួល​ប៊ូតុង​មាស​ពី YouTube ហើយ

កាន់​តែ​សម្រុក ផលិតកម្ម Galaxy ប្រកាសចេញបទចម្រៀង៣០បទជាប់ៗ​គ្នា

បន្ទាប់​ពី​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច ផលិតកម្ម​ Galaxy Navatra បានប្រកាស​ថា​ខ្លួន នឹង​ចេញ​បទ​ចម្រៀង​មួយ​ថ្ងៃ​មួយ​បទ រយៈ​ពេល​មួយ​ខែ​ពេញ ​តាម​រយៈChanel Yutub និង​ Facebook page ផ្លូវ​ការ​របស់​ខ្លួន ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត..

តន់ ចន្ទសីម៉ា ជាតារាស្រីកម្ពុជាដំបូងគេ ហ៊ាន​​ចែក​​​ចំណូល​ពី​​សិល្បៈ​២០% ទៅ​ដល់​​អ្នក​និពន្ធ​យឹម តាស្រង់ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើ​សាក្សី

តារា​ចម្រៀង តន់ ចន្ទសីម៉ា ទើប​តែ​បាន​ចុះ​កុងត្រា​ជា​មួយ និពន្ធ​យឹម តាស្រង់ កាល​ពី​ម្សិល​មិញ​នេះ ដោយ​ខ្លួន​ស្ម័គ្រចិត្ត​កាត់​ប្រាក់​២០%​រក​ចំណូល​បាន​ពី​ការងារ​សិល្បៈ ទៅ​ជូន​អ្នក​និពន្ធ​ដែល​ខិតខំ​ផលិត​បទ​ចម្រៀង​ឲ្យ​ខ្លួន​ច្រៀង ក្នុង​នោះ​ការ​ចុះ​កុងត្រា​នោះ មាន​ទាំង​មេធាវី នឹង ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​​ចាងហ្វាង​ផលិតកម្ម Galaxy Navatra ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះ​កុងត្រា​នេះ​​ថែម​ទៀត​ផង។ ..

យឹម តាស្រង់ បញ្ចេញ​ស្នាដៃ​ថ្មី ឲ្យ​តារា​ចម្រៀង​វ័យក្មេង អ៊ុក សុវណ្ណារី នៅ​ផលិតកម្ម Galaxy

អតីតបេក្ខភាព «The Voice Kids Cambodia» រដូវកាលទី១ អ៊ុក សុវណ្ណារី បានធ្វើ​ឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្ងាត់ៗ តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានចេញនូវបទចម្រៀងជាលើកដំបូង ក្នុងផលិតកម្ម Galaxy ខណៈដែលបទថ្មីទីមួយរបស់នាង មានចំណងជើងថា «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា»។ យ៉ាងណាមិញ បទនេះគឺជាការបញ្ចេញស្នាដៃនិពន្ធថ្មី​ របស់កវីនិពន្ធល្បីឈ្មោះ គឺលោក យឹម តាស្រង់ ..