តារាចម្រៀងម្នាក់ សួទៅផលិតកម្មថោន ហេតុអ្វីផលិតបទចម្រៀង ដូចបទរបស់ខ្លួន តើនរណាលួចនរណា? មានវីដេអូ
បទ"លុយមិនស្ដាយតែបងសាំចិត្ត" របស់តារាចម្រៀងលោក សន វិជ្ជបុត្រ អតីតតារាចម្រៀងក្នុងផលិតកម្មM ដែលចេញជាង១ឆ្នាំហើយ និង បទ"ល្ងង់ម្ល៉េះទេបេះដូងខ្ញុំអើយ" របស់តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា របស់ផលិតកម្មថោន ដែលចេញជាង១ឆ្នាំដូចគ្នា សាច់ភ្លេចនិងទំនុកច្រៀង ដូចគ្នាស្ទើរទាំងស្រុង។ ចំណុចនេះ ធ្វើឲ្យតារាចម្រៀង លោក សន វិជ្ជបុត្រ បានដាក់ជាចម្ងល់របស់ខ្លួនសួរទៅផលិតកម្មថោនសូមឲ្យធ្វើការបងស្រាយ តើបទ១នេះ នរណាលួចនរណា? ..