• Mon. Mar 14th, 2022

ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី

  • Home
  • ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សូមទោស​មហាជន​នៅ​​ពាក្យ​សំដី​ដែល​លោក​​បាន​និយាយ​ដោយ​អចេតនា

ឧកញ៉ា បណ្ឌិត ម៉ុង ឬទ្ធី សូមទោស​មហាជន​នៅ​​ពាក្យ​សំដី​ដែល​លោក​​បាន​និយាយ​ដោយ​អចេតនា

កាល​ប៉ុន្មាន​ថ្ងៃ​មុន​លោក​ ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បាន​បង្ហោះ​វីដេ​អូ​មួយ​ ធ្វើ​ឲ្យ​មហាជន​​គ្រប់​គ្នា​មាន​ការ​ចាប់អារម្មណ៍​នឹង​​អស់សំណើច​ជា​ខ្លាំង មុន​ពេល​លោក​ចូល​បន្ទប់​វះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ វីដេអូ​មួយ​នេះ មហាជន​បាន​​share ចែក​គ្នា​មើល ជា​​ច្រើន ហើយ​ម្នាក់ៗ​​ទប់​សំណើច​មិន​បាន​ឡើយ ប្រសិន​បាន​បាន​ទស្សនា​វីដេអូ​នោះ។ ម្សិល​មិញ​នេះ លោក​ឧកញ៉ា បណ្ឌិត បាន​សរសេរ​សុំទោស​ជា​សាធារណៈ​​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​លោក ដែល​​មាន​ខ្លឹម​សារ​ទាំង​ស្រុក​ដូច​នេះ​ថា(ខ្ញុំ​សូម​អភ័យទោស​ដល់​ប្រិយមិត្ត​យើង​ទាំងអស់ ចំពោះ​ពាក្យ​សំដី​មិន​ សមរម្យ​ដែល​ខ្ញុំ​បាន​និយាយ​ផ្តែផ្តាំ​ ទៅកាន់​ក្រុម​គ្រួសារ​ប្រពន្ធកូន​​មុនពេល​ចូល​បន្ទប់​វះកាត់​ ​ដោយ​គឹត​ថា​ភាគរយ​នៃ​ការ​រស់នៅ​បន្ត​ទៀត​មាន​មិន​ច្រើន​ និង​ដើម្បី​កុំ​អោយ​ប្រពន្ធ​កូន​មានការ​តក់ស្លុត​ផង​ ក៏​បាន​និយាយ​ខុស​ដោយ​អចេតនា​មិនបាន​គិត​ទុកជាមុន​ បើរនាប​បាក់​អាច​យក​រនាប​មក​ជួសវិញបាន​ តែបេី​សំដី​ហួស​មានតែ​សុំទោស​ដល់​ប្រិយមិត្ត​យើង​ទាំងអស់គ្នា​តែប៉ុណ្ណោះ​​ ខ្ញុំ​និយាយ​នេះ​ជា​អ្នក​ជំងឺ​ដែលមាន​ការ​ភិតភ័យ​និង​ជាលក្ខណៈ​​បុគ្គល​ផ្ទាល់​ខ្លួន​​ទេ​ ក្នុង​នោះ​ផងដែ​ក៏សូ​ម​អរគុណ​ដល់​ប្រិយមិត្ត​យើង​ទាំង​អស់​គ្នា​ដែល​បាន​ជូនពរ​ដល់រូបខ្ញុំ​ ពេលនេះ​ខ្ញុំ​បាន​ធូរស្បើយ​ពី​ជម្ងឺ​វិញ​បន្តិច​វិញ​ហើយ​…

ស្ដាប់​ហើយ​សើច​គ្រប់​គ្នា! សំដី​១ម៉ាត់​របស់ ឧកញ៉ា ម៉ុង ឫទ្ធី ផ្ដាំ​ទៅ​កូន​ចៅ មុន​ចូល​វះកាត់

លោក​ ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះវីដេអូមួយ ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍​នឹង​​អស់សំណើច​ជា​ ជា​ខ្លាំង មុន​ពេល​លោក​ចូល​បន្ទប់​វះកាត់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ..

ដើម​ឈើ​ប្រណិតៗ​ជា​ច្រើន​ដើម ត្រូវ​បាន​ម៉ុង ឫទ្ធី ប្រគល់​ជូន​ឯកឧត្ដម​ឃួន ស្រេង ដើម្បី​ដាំ​តាម​ដង​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ

ក្នុង​ឱកាស​ដែល ស្រេង​អភិបាល​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​នាំ​ភរិយា​ កូនៗ​​ព្រមទាំង​សាច់សាលោហិត​​មក​ទស្សនា​តំបន់​កសិ​ទេសចរណ៍​ម៉ុង​ ឫទ្ធិ​សែន​ជ័យ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រម​ទាំង​លោក​ជំទាវ បាន​​អញ្ជើញ​មក​ទទួល​ឯកឧត្ដម....

មិត្ត​ស្និទ្ធស្នាល​នឹង​គ្នា ឧកញ៉ា ម៉ុង ឫទ្ធី​ចូល​បុណ្យ​សព​ថែម​ទាំង​ចូល​បុណ្យ1.000.00$

​ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន​ចូលរួម​ពិធី​បុណ្យ​បញ្ចុះ​សព​​ មិត្តភ័ក្ដិ​លោក​ម្នាក់​ឈ្មោះ តាន់​ហាវ នៅ​ក្នុង​បរិវេណ​វត្ត​កៀនស្វាយ ស្ថិត​ក្នុង សង្កាត់​ក្បាលកោះ​ ខណ្ឌ​ ច្បារអំពៅ​ រាជធានី ​ភ្នំពេញ ជា​មួយ​គ្នា​នោះ​ដែរ លោក​ឧកញ៉ា​បណ្ឌិត​ក៏​បានចូល​បុណ្យ1.000.00$​ជា​មួយ​ក្រុម​គ្រួសារ​សព​។..

ឧកញ៉ា ម៉ុង ឫទ្ធី ប្រតិសកម្ម​ហាង ខារ៉ាអូខេ​មួយ​កន្លែង សាងសង់​របង​រំលោភ​យក​ស្រះ​ទឹក​លោក

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាន​ប្រតិសកម្ម​ហាង ខារ៉ាអូខេ​មួយ​កន្លង​ក្នុង​ខេត្ត តាកែវ ដែល​ថ្លើម​ធំ​ហ៊ាន សាងសង់​របង​រំលោភ​យក​ស្រះ​ទឹក​របស់​លោក ដែល​បាន​សាង​សង់ ជួន​ប្រជាពលរដ្ឋ​ទុក​ជា​សម្បត្តិ​រួម..

ឧកញ៉ា ម៉ុង ឫទ្ធី ត្រៀម​ផ្អក​១០០​តោន​ ​អំបិល​២៩តោន នឹង​សាច់​៤០០គីឡូ ទប់ទល់​​រយៈពេលយូ

យាយខ្ញុំបាន​បញ្ជា​អោយចាប់ត្រី​ស្ពិន​ប្រមាណ​ជា​១០០គីឡូ​ក្រាម​ កាប់ជ្រូក​យកសាច់​៤០០គីឡូក្រាម​យកមក​ធ្វើ​ផ្អក​ជូ​ដើម្បី ត្រៀម​លក្ខណៈ​សម្បត្តិ​រយះ​ពេល​យូ​ ។ ..

ជា​មន្ត្រី​ជាន់​ខ្ពស់​​មាន​ប្រជាប្រិយ​​ពិត​មែន បងស្រី​បង្កើត ឧកញ៉ា ម៉ុង ឫទ្ធី ស្លាប់​មាន​តែ​មន្ត្រី​ជាន់​ខ្ពស់​តែ​ម្នាក់​ប៉ុណ្ណោះ​បាន​ចូល​​​បុណ្យ

ក្នុង​ពិធី​បុណ្យ​​ទោះ​បី​ជា ឧកញ៉ា ម៉ុង ឫទ្ធី ​ត្រូវ​បាន​មហាជន​​ស្គាល់​ថា ជា​​មន្ត្រី​ជាន់​ខ្ពស់ នឹង​ជា ឧកញ៉ា វ័យ​ចំណាស់​ដ៍​មាន​ប្រជាប្រិយភាព ឃើញ​មាន​តែ​ឯកឧត្ដម ជា​មន្ត្រី​​ជាន់​ខ្ពស់​ម្នាក់​តែ​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ។ នេះ បើ​តាម​ការ​ឲ្យ​ដឹង​ពី ...

ឧកញ៉ា ម៉ុងឬទ្ធី ចត​ឡានក្នុង​ព្រៃ សត្វ​​​លូន​ចូល​ភ័យ​​លស់ព្រលឹង…

កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា បាន​ច​ត​រថយន្ត​​​ក្នុង​ព្រៃ ដោយ​មិន​បាន​​បិទ​ទ្វា ហើយ​ត្រូវ​បាន​សត្វ​ពង្រូល​ចូល​ទៅ​ពួន​សម្ងំ​ក្នុង​ឡាន ធ្វើ​ឲ្យ​លោក​ឧកញ៉ា ភិតភ័យ​ជា​ខ្លាំង...

ចង់​ភ្លក់​សាច់​ជ្រូកFree Free អត់​បង​ប្អូន តោះ​ទៅ​ចម្ការ​ឧកញ៉ា ម៉ុង ឫទ្ធី ទាំង​អស់​គ្នា

លោក ឧញ៉ា ម៉ុង ឫទ្ធី រៀបចំពិធីពិសារសាច់ជ្រូកនិងពងទា​ដែល​ជាស្នាដៃ​ចំអិនម្ហូបរបស់ភរិយារបស់គាត់ គឺលោកជំទាវ ម៉ែន ស៊ុន ដោយ​បានប្រកាស​អញ្ជើញបងប្អូន ដែលនៅទីជិតឆ្ងាយ ចូលរួមភក់នូវមុខម្ហូបទាំងនេះ Free Free Free​តែ​ម្ដង។ កម្មវិធីនេះនឹងប្រព្រឹត្ដិឡើងនាថ្ងៃទី១០ ខែសីហា​ ខាងមុននេះ។....

ឧកញ៉ា៧រូប សកម្មខ្លាំងលើបណ្តាញសង្គម Facebook

នៅ​កម្ពុជា​មាន​ឧញ៉ាខ្ទង់​ពាន់​នាក់ ប៉ុន្តែ​ឧកញ៉ាមិន​ច្រើនឡើយ ដែលនិយម​ប្រើប្រាស់បណ្តាញសង្គម​ Facebook ...