• Fri. Mar 18th, 2022

Traveling tips

  • Home
  • សកម្មភាព​ទាំង​១០​ដែល​ធ្វើ​ឱ្យ​ដំណើរ​ទៅ​លេង​ទីក្រុងឌុយបៃ​​ (Dubai) ជា​អនុស្សារីយ៍មួយ​ដែល​មិន​អាច​បំភ្លេច​បាន​

សកម្មភាព​ទាំង​១០​ដែល​ធ្វើ​ឱ្យ​ដំណើរ​ទៅ​លេង​ទីក្រុងឌុយបៃ​​ (Dubai) ជា​អនុស្សារីយ៍មួយ​ដែល​មិន​អាច​បំភ្លេច​បាន​

ឌុយបៃ​គឺ​ជា​កន្លែង​គោល​ដៅ​ទេសចរណ៍​​មួយ​ដ៏​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន​​។ អញ្ចឹង​មិន​ថា​អ្នក​កំពុង​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​​ឌុយបៃ​​ឬ​ក៏​កំពុង​នៅ​ទី​នោះ​ទេ​, ​នេះ​គឺ​ជា​សកម្មភាព​សប្បាយ​ៗ​ដែល​អ្នក​មិន​គួរ​អាក់ខាន​ពេល​បាន​ទៅ​លេង​ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នេះ​។​ ១. វាលខ្សាច់​សាហ្វារី​ (Desert Safari)​ កន្លែង​ដ៏​ស្រស់​ស្អាត​និង​ល្បី​​មួយ​ក្នុង​ចំណោម​​កន្លែង​ដ៏​អស្ចារ្យ​ដ៏​ទៃ​ទៀត​​គឺ​វាល​ខ្សាច់​​​សាហ្វារី​ (Desert Safari)​ នេះ​ហើយ​! ការ​កម្សាន្ត​នៅ​វាល​ខ្សាច់​សាហ្វារី​​មាន​ដូច​ជា​​​​ការ​ជិះ​ Quad Bike ​លើ​វាល​ខ្សាច់​​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​​នៅ​លើ​វាល​ខ្សាច់​, រីក​រាយ​ជា​មួយ​នឹង​ការ​​ជិះ​អូដ្ឋ​កម្សាន្ត​លើ​វាល​ខ្សាច់​​, ទៅ​មើល​ Sand Art , ទៅ​សាក​ការ​សាក់​​ Henna ដ៏​ស្រស់​ស្អាត, និង​ចុង​បញ្ចប់​​គឺ​ការ​ញ៉ាំ​​ BBQ ជុំ​គ្នា​។​ ២. ការ​ជិះ​យន្ត​ហោះ​នៅ​លើ​សមុទ្រ​​ (Seaplane Flight) ធ្លាប់​តែ​ជិះ​យន្ត​ហោះ​នៅ​លើ​អាកាស​, តែ​នៅ​ឌុយបៃ​មាន​យន្តហោះ​ជិះ​លើ​ទឹក​សមុទ្រ​​ស្ដាប់​ទៅ​អស្ចារ្យ​និង​គួរ​ឱ្យ​រំភើប​ណាស់​ត្រូវ​ទេ?​ ការ​ជិះ​យន្តហោះ​លើ​ទឹក​សមុទ្រ​ដែល​​មាន​រយៈ​ពេល​៤០នាទី​និង​ផ្ដល់​អារម្មណ៍​​គ្រប់​រស់​ជាតិ​ដែល​មិន​ងាយ​បាន​សាក​ទេ។​ លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត​នោះ​អ្នក​និង​បាន​ហោះ​ហើរ​មើល​ទេស​ភាព​ដែន​សមុទ្រ​ក៏​ដូច​ជា​តំបន់​ទេសចរណ៍​កំពូល​ៗ​នៅ​តំបន់​សមុទ្រ​នោះ​ដូច​ជា៖ Burj KhalifaPalm-shaped island​​…