ផ្សារទំនើប ជីបម៉ុង បានប្រកាសដាក់ឲ្យប្រើប្រាស់គេហទំព័រ http://www.chipmongsupermarket.com ជាផ្លូវការដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការបញ្ជាទិញទំនិញរាប់ពាន់មុខ ដែលជាតម្រូវការប្រចាំថ្ងៃតាមអនឡាញដោយមិនចាំបាច់ធ្វើដំណើរមកផ្ទាល់ចំណេញទាំងពេល និងមានសុវត្ថិភាព។
ការដាក់ឲ្យដំណើរការគេហទំព័រនេះ អតិថិជនអាចស្វែងរកទិញទំនិញរាប់ពាន់មុខប្រើតែម្រាមដៃចង្អុលទៅលើមុខទំនិញដែលខ្លួនចង់បានមិនថាជាគ្រឿងហូបចុក របស់របរប្រើប្រាស់ប្រចាំថ្ងៃ ហើយសេវាដឹកជញ្ជូនមិនលើសពី៣០នាទីនោះទេ៕