• Mon. Mar 14th, 2022

លោកឧកញ៉ា ស្រី ចាន់ថន ប្រកាសជួបក្មេងបុ្រសម្នាក់យកកង់កញ្ចាស់ទៅប្រណាំងជាមួយកង់ទំទើប ក្នុងពេលឆាប់ៗខាងមុខនេះ

4.6K Shares

ក្មេងប្រុសក្លាហានម្នាក់ ហ៊ានយកកង់កញ្ចាស់ ទៅប្រណាំងជាមួយកង់ទំនើបៗ កំពុងមានការចាប់អារម្មណ៍ពីមហារ សរសើរមិនដាច់ពីមាត់ ក្នុងភាពក្លាហាន មិនខ្មាស់គេឯង យកកង់កញ្ចាស់ទៅប្រណាំងជាមួយកង់ទំនើបល្អៗ។ ទំព័រហ្វេសបុកផ្លូវការលោកឧកញ្ញ៉ា ស្រី ចាន់ថន បានចេញសារបង្កប់អត្ថន័យជ្រាវជ្រៅលើកទឹកចិត្ត អមដោយរូបភាពកុមារម្នាក់ ដែលខ្លាហាន យកកង់កញ្ចាស់របស់ខ្លួនទៅប្របណាំងជាមួយកង់ទំនើបៗ នោះថា៖ “ប្អូននឹងមានវាសស្នាល្អ ដោយការខិតខ្ញុំប្រឹងប្រែង តស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន នឹងការអត់ធ្មត់របស់ប្អូនបងសូមលើកទឹកចិត្តប្អូនពីរចំងាយ។ដើម្បីក្តីស្រមៃរបស់ប្អូនបន្តទៅមុខក្នុងជីវិតរបស់ប្អូន ជួបប្អូនក្នុងពេលឆាប់ៗខាងមុខនេះ”។

សូមបញ្ជាក់ដែរថា ក្មេងប្រុសម្នាក់យកកង់កញ្ចាស់ទៅប្រណាំង ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

4.6K Shares
Copy link
Powered by Social Snap