“ត្រឹមត្រូវហើយ បន្ទាប់ពីការឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជំនួសនាយករដ្ឋមន្ត្រី ចូលរួមប្រជុំអាស៊ាន ត្រូវបានសារព័ត៌មានខ្លះថា ជាបេក្ខជននាយករដ្ឋមន្ត្រី ដ៏មានសក្ដានុពល។ អ្នកឯងនិយាយត្រឹមត្រូវ។ នៅកម្ពុជា ក្នុងគណបក្សប្រជាជន អ្នកឯងត្រូវយល់ឲ្យច្បាស់ពីរបៀបរៀបចំរបស់គេ។ គេរៀបចំ(កម្លាំងនយោបាយស្នូល)៣ខ្សែត្រៀម និង៤ខ្សែត្រៀមឯណោះ“។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពិសេសមួយនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្តីពីព្រឹត្តិការណ៍ សហគមន៏២៨វិច្ឆិកា ចេញពីភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន នាទីក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកពីមូលហេតុដែលឲ្យលោក អូន ព័ន្ធមុនីរ័ត្ន តំណាងនាយករដ្ឋមន្ត្រី ចូលប្រជុំអាស៊ាន កាលពីថ្ងៃទី១២ ដល់ ១៥ វិច្ឆិកាកន្លងទៅ ដោយសារសម្ដេចជាប់ធ្វើចត្តាឡីស័ក និងមិនចង់ឲ្យអ្នកដទៃផ្សេងទៀត ដែលចូលប្រជុំជាមួយខ្លួនត្រូវនៅដោយឡែក ហើយសម្ដេច ក៏មើលឃើញពីសមត្ថភាព របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបណ្ដុះបណ្ដាល អូន ព័ន្ធ មុនី តាំងពីធ្វើលេខាខ្ញុំ ផ្ទាល់រហូតដល់ឡើងធ្វើឧបនាយករដ្ឋមន្ត្រី ហើយត្រូវជំនួសនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រជុំ អាស៊ាន តើនោះជាសារអ្វីទៅ? សម្តេចនាយករដ្ឋមន្រ្តីបានសង្តត់ធ្ងន់ថា សូមជម្រាបជូនឲ្យច្បាស់នូវការរៀបចំកម្លាំងនយោបាយស្នូល កុំ មួយថ្ងៃៗ រិះគន់ ខ្ញុំត្រៀមផ្ទេរអំណាចឲ្យហ៊ុន ម៉ា ណែត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកឯងនិយាយត្រូវ អូន ព័ន្ធមុនីរ័ត្ន ជាបេក្ខជននាយករដ្ឋមន្ត្រី ខ្ញុំ Okay ជាមួយអ្នកឯង ដែលស្ថិតក្នុងមនុស្សប៉ុន្មាននាក់ ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីផ្សេងទៀត ។
ឧកញ៉ាញូស៍ សូមលើកប្រវត្តិសង្ខេបជូនលោកអ្នកដើម្បីបានជ្រាបដូចខាងក្រោម៖
លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៖
២០១៨ ឧបនាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល កម្ពុជា
២០១៦ – ២០១៨ ទេសរដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល កម្ពុជា
២០១៣ – បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កម្ពុជា
២០០២ – បច្ចុប្បន្ន ប្រធាន ក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ជាន់ខ្ពស់ (SNEC)
២០០៣ – ២០១៣ រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
១៩៩៨ – ២០១៣ ទីប្រឹក្សា សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី
១៩៩៩ – ២០១៣ សមាជិក ក្រុមប្រឹក្សាភិបាល នៃ ធនាគារជាតិ នៃ កម្ពុជា
១៩៩៩ – ២០០៣ អគ្គលេខាធិការ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ( មាន ឋានៈ ស្មើ រដ្ឋលេខាធិការ )
១៩៩៦ – ១៩៩៩ អ្នករៀបចំ គោលនយោបាយ និង មន្ត្រី សេដ្ឋកិច្ច ជាន់ខ្ពស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
១៩៩៦ – ១៩៩៩ នាយក ខុទ្ទកាល័យ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា
១៩៩៤ – ១៩៩៦ ទីប្រឹក្សា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក ស្តារនីតិសម្បទា និង អភិវឌ្ឍន៍ និង ជា រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
១៩៩៣ – ១៩៩៤ ជំនួយការ របស់ នាយ ក រដ្ឋមន្ត្រី ហ៊ុន សែន
ការសិក្សា ៖
ខែមេសា ឆ្នាំ ២០១៨ អគ្គ បណ្ឌិត្យសភា ចា រ្យ នៃ រាជបណ្ឌិត្យសភាកម្ពុជា
១៩៩០-១៩៩៣ បណ្ឌិត ទស្សនវិជ្ជា ( បណ្ឌិត ) វិទ្យាសាស្ត្រ សង្គម និង នយោបាយ នៃ សាកលវិទ្យាល័យ រដ្ឋ ម៉ូស្គូ
១៩៩១-១៩៩២ សញ្ញាប័ត្រ ផ្នែក ធុរកិច្ច អន្តរជាតិ សាលា ពាណិជ្ជកម្ម ម៉ូស្គូ , បណ្ឌិតសភា សេដ្ឋកិច្ច រុស្ស៊ី
១៩៨៤-១៩៩០ អនុបណ្ឌិត សិល្បៈ វិទ្យាសាស្ត្រ សង្គម និង នយោបាយ នៃ សាកលវិទ្យាល័យ រដ្ឋ ម៉ូស្គូ
ប្រភព៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ