ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការសិក្សាស្រាវជ្រាវថ្នាក់ “ក្រោយបណ្ឌិត-Postdoc” ឯកទេស: ទស្សនវិជ្ជាពុទ្ធសាសនា នៅមហាវិទ្យាល័យសាសនវិជ្ជា Harvard នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ក្រោយពីតស៊ូសិក្សាអស់រយ:ពេលជាង ៣ឆ្នាំដោយជោគជ័យ ក្នុងឆ្នាំសិក្សា ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀតបានបួស ក្នុងវិស័យពុទ្ធចក្រជាង២០ឆ្នាំ មកនេះបាន លះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីរួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋក្នុងប្រទេសកម្ពុជា ។
សាកលវិទ្យាល័យ Harvard ថា ជាសាកលវិទ្យាល័យសម្រាប់តែកូនអ្នកស្ដុកស្តម្ភ និងអ្នកដឹកនាំប្រទេសប៉ុណ្ណោះ។ ក្រៅពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន៨នាក់ រាប់តាំងពីលោក John Adam (1797) មកដល់ លោក Barak Obama ដែលបានទទួលការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យនេះ។
សូមបញ្ជាក់ថា ក្រៅពីការសិក្សាថ្នាក់ក្រោយបណ្ឌិត នៅសាកលវិទ្យាល័យ Harvard ព្រះគ្រូ យ៉ន សេងយៀត បានឆ្លៀតពេលសិក្សានូវមុខវិជ្ជាមួយចំនួន នៅតាមបណ្ដាសាកលវិទ្យាល័យ ល្បីៗរបស់សហរដ្ឋអាមេរិកដោយទទួលបានសញ្ញាបត្រលើផ្នែកដូចជា៖
Harvard University : Negotiation Skill: Strategies for Increased Effectiveness
MIT : Climate Change: From Science to Solution
New York University: Great Leadership: Developing Practical Leader Skills
Columbia University : Neuroscience to Enhance Leadership Development
Yale University : Leadership Strategies in Magazine
Emory University : Executive Communications and Leadership Presence Program
Johns Hopkins University: Strategic Negotiation
Boston University: EMF, Entrepreneurial Marketing & Finance
ប្រវត្តិការងារ ៖
១-២០០៦-បច្ចុប្បន្ន៖ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
២-២០០៦-បច្ចុប្បន្ន៖ លេខាផ្ទាល់ និងជាអ្នកបកប្រែភាសាថ្វាយ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
៣-២០០៣-២០០៦៖ ប្រធានពុទ្ធិកសមាគមសមណៈនិស្សិតខ្មែរ-ស្រីលង្កា
៤-២០១៣-បច្ចុប្បន្ន៖ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា(PUC)
៥-២០១៤-បច្ចុប្បន្ន៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរជំនឿកម្ពុជា (CIC)
៦-២០១១-បច្ចុប្បន្ន៖ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា៕