• Fri. Mar 18th, 2022

សួនកម្សាន្តបើកថ្មី១កន្លែង​ ភ្ញៀវទៅលែងកម្សាន្តផ្អើលអស់អ្នកភូមិ!

717 Shares

សួនកម្សាន្ត ឯកឧត្តម កុយ ស៊ីឌឿន ជាសួនកម្សាន្តបែបធម្មជាតិមួយកន្លែងដែលមានទីតាំងភូមិដើមជ្រៃ ឃុំ រកាកោង ស្រុកមុខ កំពូលខេត្តកណ្ដាល ដែលលោកអ្នកអាចធ្វើដំណើរចេញពីភ្នំពេញលើកំណាត់ផ្លូវជាតិលេខ 6A ត្រង់ចំណុចស្ពានទី 21 គីឡូម៉ែត្រលេខ 30 និងដល់ផ្លូវបត់ចូលខាងស្ដាំ ជិះប្រហែលរយះពេល 15នាទី នឹងដល់ ទីតាំងកំសាន្តបែបធម្មជាត់មួយនេះ។

No description available.

ឯកឧត្ដម កុយ ស៊ីឌឿន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាម្ចាស់ទីតាំងកំសាន្ត បានថ្លែងថា ទីតាំងសួនកំសាន្តបែបធម្មជាតិដែលមានឈ្មោះថាសួនកម្សាន្ត ឯកឧត្តម កុយស៊ីឌឿន ជារៀងរាល់ថ្ងៃសួនកំសាន្តមួយនេះទទួលបានអ្នកមកលំហែកាយមិនដាច់ ដោយភាគច្រើនជាងគេនោះគឺថ្ងៃសម្រាក សៅរ៍-អាទិត្យ ភ្ញៀវដែលមកទស្សនាមានទាំងភ្ញៀវជាតិ និងអន្តរជាតិជា ពិសេសគឺយុវវ័យ និងសិស្សនិស្សិត។

No description available.

ដោយមានការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃម្ចាស់សួនកំសាន្តមួយនេះបានរៀបចំកសាងទីតាំងថ្មីបន្ថែមទៀតតាមតម្រូវការអតិថិជនមានដូចជា៖ គម្រោងសាងសង់បណ្ណាល័យសម្រាប់សិស្សសាលា កន្លែងស្នាក់នៅបែបបុរាណសម្រាប់ភ្ញៀវបរទេស និងគម្រោងពង្រីកអាហារដ្ឋានឲ្យធំជាងបច្ចុប្បន្ន។

No description available.

សូមបញ្ជាក់ថា៖ សួនកំសាន្តឧត្តម កុយ ស៊ីឌឿន មានតម្លៃសំបុត្រត្រឹមតែ 2000 រៀលប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ គ្រប់មុខម្ហូបនៅកន្លែងកម្សាន្តទាំងអស់មានការបញ្ចុះតម្លៃពិសេសផងដែរ។ កន្លែងកំសាន្តមួយនេះក៏មានទីកំសាន្តកំសាន្តជាច្រើនមានដូចជា៖ សួនផ្កា សួនសត្វ អាងហែលទឹក សួនកុមារ កន្លែងផ្ដល់ចំណីត្រី ផ្ទះបុរាណ កន្លែងជិះស្គី កន្លែង ឡានបុកគ្នា កន្លែងថតរូបអនុស្សាវរីយ៍ កញ្ចុះសម្រាប់ជួបជុំពិសារអាហារ និងអាហារដ្ឋានដែលមានមុខម្ហូបបែបខ្មែរ មុខម្ហូបបែបថៃ បែបចិន និងជាច្រើនមុខទៀតផងដែរ៕

No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
No description available.
717 Shares
Copy link
Powered by Social Snap