• Thu. Mar 24th, 2022

មិន​នឹកស្មានដល់ លោកស្រី ទ្រី ដាណា មានផ្ទះ​ធំមួយ​ទៀតនៅក្រុង​សៀមរាប ទើប​ធ្វើពិធីសូត្រ​មន្ត​ថ្ងៃនេះ

46 Shares

ម្ចាស់ផលិតផល NNP លោកស្រី ទ្រី ដាណា បាន​ធ្វើ​ពិធីសូត្រមន្ត​ឡើង​គេហដ្ឋានថ្មីនៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប។

ថ្លែង​នៅលើ​បណ្តាញសង្គមប៉ុន្មានម៉ោង​មុន​នេះ លោក​ជំទាវ​បាន​ឲ្យ​ដឹង​ថា៖ “ថ្ងៃនេះ នាងខ្ញុំ និងស្វាមី រៀបចំពិធីឡើងផ្ទះតូចមួយនៅសៀមរាប។ មិនបានធ្វើកម្មវិធីជប់លៀងអីថំដុំទេ គ្រាន់តែក្រុងពាលី និងសូត្រមន្តតាមបែបប្រពៃណីសាសនាមួយព្រឹក ហើយក៏យកពេលនេះ មកចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ 150គ្រួសារ ព្រមទាំងក្មេងៗ រាប់រយនាក់ទៀត ដែលអំណោយមាន អង្ករ 20គីឡូក្រាម មីមួយកេះ ត្រីខមួយយួរ និងថវិកាមួយចំនួនគ្រាន់ដោះស្រាយជីវភាព។ ឃើញពួកគាត់សប្បាយចិត្តណាស់ ភាគច្រើនសុទ្ធតែចាស់ៗជរា។ មានអារម្មណ៍ថាស្រស់ស្រាយ បានផ្ទះថ្មី ហើយក៏អាចជួយពួកគាត់ក្នុងពេលតែមួយ”។

46 Shares
Copy link
Powered by Social Snap