• Tue. Mar 15th, 2022

កម្មករសំណង់ម្នាក់គ្រោះថ្នាក់ការងារ ត្រូវការលុយ “មូលនិធិឧកញ៉ា ហ៊ួត ជា” នាំយកថវិកា និងសម្ភារៈជូន

872 Shares

ក្រុមការងារមូលនិធិឧកញ៉ា ហ៊ួត ជា តំណាងឲ្យលោកឧកញ៉ា ហ៊ួត ជា នៅថ្ងៃទី១៨ខែកម្ភៈ ឆ្នាំ២០២១ បានចុះមកសួរសុខទុក្ខ និងចែកជូនអំណោយដល់ ជាងសំណង់ ដែលជួបគ្រោះលើទីបកំពស់ ៣ម៉ែត្រ បណ្ដាលឱ្យប្រេះឆ្អឹងពេលកំពុងបំពេញការងារ នៅការដ្ធានសាងសង់មួយកន្លែងនៅរាជធានីភ្នំពេញ។

អំណោយដែលក្រុមការងារតំណាងលោកឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ មានដូចជាថវិកាមួយចំនួន និងអង្ករ១ប៉ាវ ស្ថិតនៅមន្ទីពេទ្យ អង្គឌួងជាកន្លែងអ្នកជំងឺកំពុងសំរាកព្យាបាល។ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវមកឆ្លុតមើលឆ្អឹង និងមកជួបពេទ្យជាប្រចាំ ដូច្នេះ គ្រួសារជនរងគ្រោះត្រូវចំនាយប្រាក់ជាច្រើន។

សូមបញ្ជាក់ផងថា “មូលនិធិឧកញ៉ា ហ៊ួត ជា” មានបំណងជួយដល់កម្មករសំណង់ទាំងអស់នៅទូទាំងប្រទេស ដែលពួកគាត់បានជួបគ្រោះថ្នាក់ពេលបំពេញការងារ៕

872 Shares
Copy link
Powered by Social Snap