• Sun. Mar 20th, 2022

ប៉េង​ហួត បើក​គម្រោងថ្មី បែបអេកូ ៣ គម្រោងព្រមគ្នា ភ្ជាប់ជាមួយធម្មជាតិពិតៗ

306 Shares

បុរី ប៉េង ហួត បានប្រារព្ធកម្មពិធីបើកសម្ពោធជាផ្លូវការ គម្រោងថ្មី បែបអេកូធម្មជាតិ ៣គម្រោងព្រមគ្នា រួមមាន គម្រោងដឹស្តាផ្លាទីនីម អេកូ វេរ៉ាន់ដា ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ២ ស្ថិតក្នុងគម្រោងហ្រេ្គនស្តាផ្លាទីនីម អេកូ ខូឡិកសិន ក្នុងព្រឹត្តិការណ៍ «សុភមង្គលថ្មីបែបធម្មជាតិ»។

«លក្ខណៈពិសេសរបស់គម្រោងថ្មីទាំង៣នេះ គឺផ្តោតសំខាន់ទៅលើភាពទំនើបស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯកជនភាព ផាកសុខភាព និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ»ដូចជា៖

១៖ មហាវិថី អេកូ ខូឡិកសិន ជាមហាវិថីសាធារណៈក្រៅគម្រោង ដែលអ៊ុតកៅស៊ូ ប្រវែងប្រមាណជាង២គីឡូម៉ែត្រ ដែលអមទៅដោយសួនច្បារដ៏ស្រស់ស្អាត មានហាងកាហ្វេ ភោជនីយដ្ឋានប្រណិតៗ ដ៏សម្បូរបែបជាច្រើន។
២៖ ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារាតុនស្តង់ដា មានតែមួយគត់ ក្នុងប្រទេសកម្ពុជាដែលមានប្រវែងជិត៣គីឡូម៉ែត្រ។
៣៖ ក្លឹបហាត់ប្រាណVIP ដ៏ទំនើបដែលមានកម្ពស់ដល់ទៅ ៧ជាន់ រួមមាន Skybar និងមានកន្លែងសម្រាប់លម្ហែកម្សាន្ត ដ៏សម្បូរបែបជាច្រើន ហើយពិសេសជាងគេនៅកម្ពុជា។
៤៖ សួនដ៏ស្រស់ស្អាត នឹងសម្បូរបែបដែលរំលេចដោយផ្កាចម្រុះពណ៌ និងដើមឈើជាច្រើនប្រភេទ សម្រាប់លម្ហែកម្សាន្ត និងហាត់កីឡាប្រកបដោយផាសុកភាព។ ក្រៅពីនេះ គម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ២ ជាបណ្តុំលំនៅឋាន បែបអាជីវកម្មចម្រុះជាមួយសក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់តម្រូវការរបស់អ្នករស់នៅ រាប់ម៉ឺនគ្រួសារនៅក្នុងគម្រោង អេកូ ខូឡិកសិន និងគម្រោង ហ្គ្រេនស្តាផ្លាទីនីម សរុបជាង៤០០ហិចតា។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំងក្បែរផ្ទះគំរូវីឡា King A ស្ថិតនៅលើមហាវិថី ក្លាស្ទ័រ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ធ្វើដំណើរត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់៕

306 Shares
Copy link
Powered by Social Snap