• Tue. Mar 15th, 2022

អគ្គនាយកបុរី VIP ទៅបញ្ចុះខណ្ឌសីម៉ា នៅអតីតដំណាក់ស្ដេច

66 Shares

ថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោក វន វណ្ណៈ និង លោក ហម រ៉ន អគ្គនាយកក្រុមហ៊ុនបុរី VIP ចូលរួមជាគណអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីម៉ា នៅវត្តព្រះរាជាពន្លាជ័យ ហៅវត្តភ្នំពិស្ស ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១។

អគ្គនាយកក្រុមហ៊ុន បុរី VIP លោក វន វណ្ណៈ បានថ្លែងថា ក្នុងនាមជាសប្បុរសជនមួយរូប និង ជាអគ្គនាយកបុរីវីអាយភី លោកមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធិផលនៅក្នុងទីអារាមនេះ។ លោកថា នេះជាលទ្ធផលដែលបានពីសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជាមួយនឹងការកសាងសមិទ្ធិផលនានា ដើម្បីលើកស្ទួយក្នុងវិស័យព្រះសាសនា។

លោក វន វណ្ណៈបន្តថា នឹងបន្តជួយដល់វិស័យនេះបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា។ លោកក៏បានបរិច្ចាគថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា វត្តស្តេចព្រះពន្លាជ័យភ្នំពិស្ស៍(មហានិកាយ) មានចម្ងាយ៧០គ.ម ពីទីរួមខេត្តកំពង់ស្ពឺ។ វត្តនេះ មានឈ្មោះដើមថា​វត្តចាស់លោកធុត្តង្គភ្នំពិស្ស៍ បានកសាងកាលពីឆ្នាំ ២០០០ ដោយព្រះសង្ឃមកតាដុង្គនៅទីនេះ ក្រោមការឧបត្ថមដោយពុទ្ធបរិស័ទជើងវត្ត តែសមិទ្ធិផលនៅក្នុងវត្តនេះ គឺមានតែសាលាឆាន់ប៉ុណ្ណោះ ទើបសប្បុរសជននានារួមកសាងជាវិហារ ដោយលោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី VIP ក៏ជាសប្បុរសជនសំខាន់មួយ នៅក្នុងគម្រោងសាងសង់ព្រះវិហារនេះ និងសមិទ្ធផល មួយចំនួន។

វត្តចាស់លោកធុត្តង្គភ្នំពិស្ស៍នេះ កាលដើមឡើយមានស្តេចទ្រង់បោះពន្លានៅលើភ្នំនេះ ទើបវត្តនេះ ត្រូវបានប្រសិទ្ធនាមថា វត្តស្តេចព្រះពន្លាជ័យតែម្តង។ មុនឆ្នាំ ១៩៧៤ ទីតាំងនេះ គឺជាកន្លែងដំណាក់ស្ដេច។ ស្ថានភាពចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ខ្មែរក្រហមបានបំផ្លាញ់អស់ហើយយកវត្តធ្វើជាទីតាំង រោងសិប្បកម្ម និងតម្បាញ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាព្រះពុទ្ធសាសនាត្រូវបានបង្កើតឲ្យមានឡើងវិញ។ ពីឆ្នាំ​២០០២ ព្រះតេជ្ជគុណព្រះនាម ព្រំ អ៊ុន ជាចៅអធិការកសាងបាន សាលាឆាន់០១ ឧបត្ថម្ភដោយពុទ្ធបរិស័ទជើងវត្ត៕



66 Shares
Copy link
Powered by Social Snap