• Thu. Mar 17th, 2022

ឆ្នាំ ២០២០ ផ្ទុះកូវីដ​ខ្លាំង តែ​អេសុីលីដានៅ​រកចំណេញបាន​ជាង ១៤១ លាន​ដុល្លារលើ​អាជីវកម្ម

167 Shares

របាយការណ៍របស់ធនាគារអេសុីលីគដា នៅ​ឆ្នាំ​២០២០ ទោះបីផ្ទុះវិបត្តិកូវិដ ១៩ តែ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​អាច​រក​ចំណេញ​បានជាង​​ ១៤១ លាន​ដុល្លារ។

របាយការណ៍ដែល​បាន​ចេញផ្សាយ​ថ្មីៗ​​នេះ​បាន​បង្ហាញ​ថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលបានសរុបចំនួន៣៨៧,៦១០,២៣៤ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន ៣៥១,០៨៥,២៩២ដុល្លារសហរដ្ឋអាមេរិក កើនឡើងជាង១០ភាគរយ។

ចំពោះប្រាក់ចំណេញវិញបានចំនួន ១៤១,៤៩២,៥៩០ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន ១២០,៨៥៩,៨១២ដុល្លារសហរដ្ឋអាមេរិក កើនឡើង១៧ភាគរយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុប ចំនួន៦,៥៥១,៤៩៣,៩៨៨ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន៦,១៧៥,១៦១,៧៩២ដុល្លារសហរដ្ឋអាមេរិក កើនឡើង០,៦០ភាគរយ។

167 Shares
Copy link
Powered by Social Snap