• Mon. Mar 14th, 2022

ក្តៅៗ មុននេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​បរិច្ចាគ​ថវិកា ៣ លានដុល្លារ​​ទៀត ជួយ​រដ្ឋាភិបាល​ទប់ស្កាក់​កូវីដ១៩

25.3K Shares

មុននេះបន្តិច អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ប្រកាស​ផ្តល់ថវិកា ៣ លានដុល្លារ​ ដល់​រដ្ឋាភិបាលកម្ពុជា តាមរយ:សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺ covid 19។

May be an image of 2 people, child, people standing, people sitting and indoor

ថ្លែងពីទឹកចិត្ត​ស្រលាញ់​ជាតិ​អស់ពីបេះដូង អ្នក​ឧកញ៉ាបាន​ថ្លែង​ថា “ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា”។

This image has an empty alt attribute; its file name is fn-2020-12-10-15-38-06-1.jpg

អ្នក​ឧកញ៉ា បាន​បន្ថែម​ទៀត​ថា “មិនមែនជាអ្នកមានលុយច្រើននោះទេ តែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង”។

ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រា គ្រុប ធ្លាប់​បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

No description available.

ដែលជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិ ជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ តែងតែជួយដល់សង្គមជានិច្ច។ គេនៅចាំបានថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ាទើបតែបានបរិច្ចាគចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោ ជួយដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ផងដែរ៕

25.3K Shares
Copy link
Powered by Social Snap