• Fri. Mar 18th, 2022

ការបង់ប្រាក់ពន្ធ លើអចលនទ្រព្យ តាម App ទូរស័ព្ទដៃ ចាប់ផ្តើមដំណើរការហើយ

9 Shares

អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវ App ស្តីពីការបង់ប្រាក់ពន្ធ លើអចលនទ្រព្យ តាមទូរស័ព្ទដៃ «GDT Taxpayer App» ក្នុងគោលដៅធានាបាននូវប្រសិទ្ធភាព និងតម្លាភាពលើកិច្ចការគ្រប់ការប្រមូលចំណូល ក៍ដូចជាបង្កលក្ខណៈឲ្យកាន់តែងាយស្រួល និងឆាប់រហ័សជូនម្ចាស់អចលនទ្រព្យ។ ក្នុងសេចក្តីជូនដំណឹងនេះបញ្ជាក់ថា ការបង់ប្រាក់ពន្ធ លើអចលនទ្រព្យ តាមកម្មវិធីទូរស័ព្ទដៃ ចាប់ផ្តើមដំណើរការហើយ។

កម្មវិធីនេះនឹងបង្កលក្ខណៈងាយស្រួល ដល់ម្ចាស់អចលនទ្រព្យ ជាអ្នកជាប់ពន្ធក្នុងការ៖

– ពិនិត្យមើលព័ត៌មាន ស្តីពីអចលនទ្រព្យដែលបានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពរួចរាល់ នៅក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ
– បង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំរបស់ខ្លួន ដោយមិនចាំបាច់បំពេញព័ត៌មាន ក្នុងទម្រង់លិខិតប្រកាសពន្ធ
– ចំណេញពេលវេលា ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬសាខាធនាគារពាណិជ្ជ ជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
– មិនចាំបាច់ទៅកាន់សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ
– ទទួលបាននូវសេចក្តីជូនដំណឹងផ្សេងៗដូចជា៖ កាលបរិច្ឆេទនៃការប្រកាសបង់ពន្ធ កាលបរិច្ឆេទនៃការផុតកំណត់ការបង់ប្រាក់ពន្ធ ការប្រកាសបង់ប្រាក់ពន្ធខ្លះ ក្នុងការិយបរិច្ឆេទជាប់ពន្ធណាមួយ និងសេចក្តីជូនដំណឹងផ្សេងៗទៀត ពាក់ព័ន្ធនឹងប្រភេទពន្ធនេះ៕

9 Shares
Copy link
Powered by Social Snap