• Thu. Mar 17th, 2022

សណ្ឋាគារ​និង​ទីតាំង ៥ កន្លែង​ទៀត នៅខេត្ត​ព្រះសីហនុ អនុញ្ញាតិ​ឲ្យ​បើកអាជីវកម្ម​ឡើងវិញ

9 Shares

សណ្ឋាគារនិង​ទីតាំងចំនួន៥កន្លែងទៀត នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ ។ នេះបើតាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តព្រះសីហនុ។

សណ្ឋាគារទាំង៥កន្លែង អនុញ្ញាតិ​ឲ្យ​បើក​អាជីវកម្មឡើង​វិញ​រួម​មាន​៖

-អគារស្នាក់នៅរួម «សម្បត្តិ» នៅផ្លូវលេខ១២៤ ភូមិ៤ សង្កាត់លេខ៤
-សណ្ឋាគារ-ភោជនីយដ្ឋានជូហៃតាង នៅភូមិ៣ សង្កាត់លេខ១
-អគារស្នាក់នៅរួម «១០០» នៅផ្លូវលេខ១២៤ ភូមិ៣ សង្កាត់លេខ៤
-មន្ទីរពេទ្យឯកជន ថៃខាង នៅលើវិថីឯករាជ្យ (ផ្លូវលេខ១០០) សង្កាត់លេខ៤
-អគារស្នាក់នៅរួម «៧៨» នៅផ្លូវលេខ១២៥ ភូមិ១ សង្កាត់លេខ៣។

9 Shares
Copy link
Powered by Social Snap