ទោះបីកម្ពុជាជាស្ថិតក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩យ៉ាងណាក្តី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចអនុម័តគម្រោងចំនួន១ ផ្សេងទៀត ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៧លានដុល្លារអាមេរិក ដែលអាចផ្តល់ការងារចំនួន ១៨០កន្លែង។
គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ មានឈ្មោះថា “HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” ស្ថិតក្នុងទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង៕