• Fri. Mar 18th, 2022

មិនថមថយទេនៅព្រឹកនេះ ផ្ទុះកូវីដ១៩ បានរីករាលដាលដល់ខេត្តសៀមរាប

21 Shares

មិនថមថយទេ នៅព្រឹកនេះក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៨នាក់ទៀត ក្នុងនោះក៍មានឃើញមានអ្នកជាសះស្បើយចំនួន ១៥នាក់។ ខណៈចំណោម៥៨នាក់ដែលបានឆ្លងកូវីដ មានករណីឆ្លងចូលសហគមន៍ចំនួន ៥៧នាក់ និងមានអ្នកមកពីបរទេសចំនួន ០១នាក់។

របាយការណ៍ខាងលើបង្ហាញថា ចំនួនឆ្លងច្រើនជាគេគឺនៅរាជធានីភ្នំពេញ ៣៧ករណី ខេត្តកណ្ដាល ១៧ករណី ខេត្តព្រះសីហនុ ២ករណី និងខេត្តសៀមរាប ១ករណី ដែលទើបតែរកឃើញអ្នកឆ្លងតំបូងសម្រាប់ខេត្តទេសរចណ៍មួយនេះ។

សូមរម្លឹកថា ដោយគិតត្រឹមព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៦៩០ នាក់អ្នកជាសះស្បើយ ៩៥០ នាក់ អ្នកកំពុងព្យាបាល ៧៣៥ នាក់ និងមានអ្នកស្លាប់ ០៣ នាក់ដដែរ៕

21 Shares
Copy link
Powered by Social Snap