• Thu. Mar 17th, 2022

រយៈពេលមួយឆ្នាំពេញ ក្រសួងសម្រេចអនុគ្រោះលើកលែងការពិន័យប្រាក់ ចំពោះអាជីវកម្មទេសចរណ៍

317 Shares

ដោយស្ថានភាពជំងឺកូវីដ១៩ មិនទាន់បានបិទបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជា នៅរសៀលថ្ងៃទី២២ ខែមីនានេះ ក្រសួងទេចរណ៍ សម្រេចអនុគ្រោះលើកលែងការពិន័យជាប្រាក់ ចំពោះអាជីវកម្មទេសចរណ៍ រយៈពេលពេញមួយឆ្នាំ២០២១ ដោយចាប់ថ្ងៃចុះហត្ថលេខា រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងក៏បានណែនាំឲ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ ដែលមានពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ និងអាជ្ញាបណ្ណហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាណ្ណទេសចរណ៍នៅក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

317 Shares
Copy link
Powered by Social Snap