• Mon. Mar 14th, 2022

រកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុបចំនួន ៧នាក់ មាន២នាក់ទើបតែស្លាប់ថ្ងៃនេះ

11 Shares

ព័ត៌មានបឋមនៅព្រឹកនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន០២នាក់ទៀត បានទទួលមរណភាព ដែលម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជនជាតិចិន។

អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺបានស្លាប់ដោយសារជំងឺកូវីដ១៩។

អ្នកជំងឺម្នាក់ទៀតឈ្មោះ Wu Jiannan ប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ ជួកបារី ជា បុគ្គលិក casino កោះធំបានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ ដែលបញ្ជួនពីមណ្ឌលសុខភាពចាក់អង្រែកាលពីថ្ងៃទិ១៨ខែមីនាឆ្នា២០២១ ។

បើតាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បតិ្ត អ្នកជំងឺបានស្លាប់នៅថ្ងែ២៥ខែមីនាឆ្នាំ​២០២១ វេលាម៉ោង៧និង៤៥នាទីព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយជំងឺ​កូវីដ១៩៕

11 Shares
Copy link
Powered by Social Snap