• Sat. Mar 19th, 2022

រដ្ឋបាលខេត្តសៀមរាបអំពាវនាវដល់ពលរដ្ឋធ្លាប់ចូលហាងកាហ្វេ លឹង្គ១០០០ សូមរួសរាន់ទៅធ្វើតេស្ត

229 Shares

ក្រោយធ្វើការតាមដាន និងស្រាវជ្រាវ អ្នកពាក់ព័ន្ធករណីកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាបសម្រេចបិទហាងកាហ្វេឈ្មោះ លឹង្គ១០០០ ដែលមានអាស័យដ្ឋានស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាបណ្ដោះអាសន្នសិន រហូតដល់ស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ។ ទន្ទឹមគ្នានេះដែរ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ចេញចូល ហាងកាហ្វេនេះ សូមអញ្ជើញទៅយកសំណាក រកកូវីដ១៩ជាបន្ទាន់។

សូមបញ្ជាក់ថា បុគ្គលិកហាងកាហ្វេខាងលើម្នាក់ ត្រូវបានធ្វើតេស្តរកឃើញថា វិជ្ជមានកូវីដ១៩។ ករណីនេះ មានជាប់ទាក់ទងនឹងបុរសឈ្មោះ ហ៊ឹម វណ្ណៈ ដែលគាត់ជាអ្នកបើកបររថយន្តដឹកភ្ញៀវ ទើបតែរកឃើញវិជ្ជមានកូវីដ កាលពីថ្ងៃទី២៤ ខែមីនា ២០២១ ហើយរូបគាត់ ហើយធ្លាប់ចូលទៅផឹកកាហ្វេក្នុងហាងកាហ្វេ លឹង្គ១០០០ នេះ៕

229 Shares
Copy link
Powered by Social Snap