• Fri. Mar 18th, 2022

ចុងភៅពាក់ព័ន្ធជាមួយ កក្កដា សុភ័ណ្ឌ ធ្វើតេស្តលើកទី៣រកឃើញវិជ្ជមានកូវីដ១៩

77 Shares

ចុងភៅក្នុងពិធីមង្គលការ ដែលលោក កក្កដា សោភ័ណ្ឌ ទៅចូលរួមនៅស្រុកសំរោងនោះ រកឃើញកើតជំងឺកូវីដ១៩ ក្រោយការធ្វើតេស្ដលើកទី៣។ នេះបើតាម សេចក្ដីរាយការណ៍ពីខេត្តតាកែវ នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថាទទួលបានឲ្យដឹងថា ចុងភៅរូបនេះ ឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ។ រូបគាត់ ធ្លាប់បានពាក់ព័ន្ធជាមួយបុគ្គល កក្កដា សោភ័ណ្ឌ នៅក្នុងពិធីមង្គលការកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង។

បច្ចុប្បន្នលោក ហ៊ីង សាមួន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈអ្នកពាក់ព័ន្ធចំនួន០៦នាក់ផ្សេងទៀត ត្រូបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវរួចហើយ៕

77 Shares
Copy link
Powered by Social Snap