បន្ទាប់ពីផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៣០ម៉ឺនដូស កាលពីលើកទី១ ពេលនេះមិត្តចិននឹងបន្តផ្ដល់វ៉ាក់សាំងស៊ីណូហ្វាមលើកទី២ ចំនួន ៧០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា។ វ៉ាក់សាំងនេះ នឹងដឹកមកដល់កម្ពុជានៅម៉ោង ៧ យប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាវ៉ាក់សាំងស៊ីណូហ្វាម ៣០ ម៉ឺនដូស ក្នុងចំណោម ៧០ ម៉ឺន នឹងត្រូវប្រគល់មកក្រសួងការពារជាតិ ដើម្បីដាក់ក្នុងឃ្លាំង ហើយបន្តចាក់ជូនកងទ័ព និងគ្រួសារ ហើយ ៤០ ម៉ឺនដូសទៀតប្រគល់ជូនក្រសួងសុខាភិបាល៕