• Mon. Mar 14th, 2022

ត្រឹម១ខែ រាជរដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់បន្ថែមប្រមាណជាង ១.៩ ពាន់លានរៀល ដល់ ប.ស.ស.

5 Shares

គិតត្រឹមរយៈពេលពេញ ១ខែ គឺខែមីនា ឆ្នាំ២០២១កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់បន្ថែមសរុបប្រមាណជាង ១.៩ ពាន់លានរៀល ដល់ ប.ស.ស. ដើម្បីបើកជូនបងប្អូនសមាជិក ប.ស.ស.។

ជាមួយនឹងក្តីបារម្ភស្ថិតក្នុងបរិបទនាសម័យកូវីដនេះ ត្រឹមរយៈពេលពេញ ១ខែ គឺចាប់ពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១.៩ ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៤៩៤២នាក់ ក្នុងនោះមានចំនួនកូនសរុប ៤៩៧២ នាក់ ។

នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែខ្វាយខ្វល់ និងគិតគូរអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕

5 Shares
Copy link
Powered by Social Snap