• Sat. Mar 19th, 2022

សម្ដេចតេជោ ហ៊ុន សែន ស្នើអាមេរិកពិចារណាលុបបំណុលក្នុងទសវត្សរ៍ ១៩៧០ ហើយថា «យកពូថៅ វាយក្បាលយើងហើយ ហើយឱ្យយើងជូតឈាមប្រឡាក់ពូថៅ»

116 Shares

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងចំៗជាថ្មីម្ដងទៀតថា បំណុលអាមេរិកក្នុងទសវត្សរ៍ ១៩៧០ថា ប្រៀបបាននឹង «យកពូថៅ វាយក្បាលយើងហើយ ហើយឲ្យយើងជូតឈាមប្រឡាក់ពូថៅ»ហើយ សម្ដេចតេជោ ក៏បានស្នើឱ្យលោក ចូ បៃឌិន ប្រធានាធិបតី ទី៤៦ ពិចារណាលើការទាមទារបំណុលនេះឡើងវិញ ដែលរដ្ឋាភិបាល លន់ ណុល បានខ្ចីសហរដ្ឋអាមេរិក។

បំណុលរបស់ លន់ ណុល ក្នុងទសវត្សរ៍ ១៩៧០ ទាំងការ និងដើម កើនឡើងឥតឈប់ ខណៈដែលមិនដឹងថា ប្រាក់នោះ លន់ ណុល យកទៅណានោះទេ ផ្ទុយទៅវិញ មានការទម្លាក់គ្រាប់បែក លើទឹកដីកម្ពុជា ធ្វើឱ្យពលរដ្ឋកម្ពុជារងគ្រោះ។

គួរបញ្ជាក់ថា ក្នុងកំឡុងសម័យសាធារណរដ្ឋ ឆ្នាំ១៩៧០ រដ្ឋាភិបាល លោក លន់ នល់ បានទទួលកម្ចីពីអាមេរិក ចំនួន២៧៨ លានដុល្លារ។ បើផ្អែកតាមរបាយការណ៍គិតត្រឹមថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រទេសកម្ពុជាបានជំពាក់បំណុលសហរដ្ឋអាមេរិក ចំនួន៥០៥ លានដុល្លារ ដោយគិតបញ្ចូល ទាំងការប្រាក់សម្បទាន៣ភាគរយ ដែលជាអត្រាទាបជាងអត្រា ការប្រាក់ក្នុងទីផ្សារ៕

116 Shares
Copy link
Powered by Social Snap