• Mon. Mar 14th, 2022

សមាគម២ ចេញសេចក្តីថ្លែងការស្តីពី សកម្មភាពនិងបញ្ហាប្រឈមរបស់វិស័យអចលនទ្រព្យ ក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩

38 Shares

ដោយមើលឃើញពីផលប៉ះពាល់ជាថ្មីបន្ថែមទៀដោយសារជំងឺកូវីដ១៩ ដោយចំនួនអ្នកឆ្លង និងអ្នកប្រឈមការឆ្លងមានកាន់តែច្រើន សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា(CREA) និងសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា(CLDA) បានចេញសេចក្តីថ្លែងការរួមស្តីពី សកម្មភាព និងបញ្ហាប្រឈមរបស់វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។

តាមរយៈសេចក្តីថ្លែងការណ៍ សមាគមទាំងពីរបានលើកឡើងថា សូមអំពាវនាវ និងលើកទឹកចិត្តដល់សមាជិក សមាជិកា របស់សមាគម និងបងប្អូនសាធារណជនទាំងអស់ ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៍ ម្ចាស់គម្រោងបុរី ផ្ទះល្វែង ម្ចាស់អគារសហកម្មសិទ្ធិ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមចូលរួមអនុវត្តដូចខាងក្រោម៖

ទី១ អនុវត្តតាមវិធានការ “៣ការពារ និង៣កុំ”

ទី២ អនុវត្តតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១

ទី៣ ក្នុងអំឡុងពេលចូលឆ្នាំថ្មីខាងមុខនេះ សូមរៀបចំកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅផ្ទះរៀងៗខ្លួន និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ពិស្តារខាងក្រោម៖

38 Shares
Copy link
Powered by Social Snap