• Thu. Mar 17th, 2022
36 Shares

សាលារាជធានីភ្នំពេញបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ-១៩។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងឲ្យដឹងថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

បើទោះរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃយប់ថ្ងៃទី១៤ខែមេសា បានសម្រេចចេញសេចក្តីប្រកាសបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃក៏ពិតមែន ប៉ុន្តែហាងទំនិញលក់ម្ហូបអាហារ ភេសជ្ជៈ របស់របរចាំបាច់ប្រើប្រាសប្រចាំថ្ងៃមួយចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំថា ហាងទាំងអស់ត្រូវបានបិទឲ្យសោះ៕

36 Shares
Copy link
Powered by Social Snap