• Fri. Mar 18th, 2022

ក្រុមហ៊ុន ប៉េង ហួត គ្រុប សាខាបឹងស្នោផ្ដល់ទីតាំងចាក់វ៉ាក់សាំង “ស៊ីណូវ៉ាក់”ដូសទី២ ដល់ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ

271 Shares

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសហការ និងផ្ដល់ទីតាំងចាក់វ៉ាក់សាំង “ស៊ីណូវ៉ាក់ (Sinovac)” សម្រាប់ដូសទី២ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅ ក្នុងអំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញ។

យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌល កីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ចាប់ពីថ្ងៃទី២០ ខែមេសា ២០២១ តទៅ។

ថ្ងៃទី១នៃសកម្មភាពចាក់វ៉ាក់សាំង “ស៊ីណូវ៉ាក់ (Sinovac)” សម្រាប់ដូសទី២ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅ ប្រមាណ ៣០០នាក់ នៅមជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។

សម្រាប់ថ្ងៃទី២១ មេសា ២០២១ ត្រូវនឹងថ្ងៃទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងនេះដែរ ក្រុមការងារជាបុគ្គលិករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានបន្តសហការជាមួយមន្ត្រីក្រសួងសុខាភិបាល ដោយនាំយកនូវវ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២ ចំនួន ៥០០ដូស បន្ថែមទៀត សម្រាប់ត្រៀមចាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ដូសទី២នេះ នឹងបន្តរហូតដល់មានការជូនដំណឹងជាថ្មី ដោយក្រសួងសុខាភិបាល។ សូមចូលរួមចាក់វ៉ាក់សាំងតាមការរៀបចំរបស់ក្រសួងសុខាភិបាល និងសូមប្រកាន់ខ្ជាប់នូវវិធានការ ”៣ការពារ ៣កុំ” ទាំងអស់គ្នា។

271 Shares
Copy link
Powered by Social Snap