• Fri. Mar 18th, 2022

មកដឹងថ្ងៃខែឆ្នាំនៃប្រទេស​អាស៊ាន​ទាំង​១០ដែលបាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ

162 Shares

គិតត្រឹម​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ASEAN មាន​វ័យ ​៥៤​ឆ្នាំ​ហើយ​។ ការបង្កើតអង្គការនេះគឺជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពអ៊ិនធើណេត

អាស៊ានគ្រប់ដណ្ដប់លើផ្ទៃដី៤.៤លានគីឡូម៉ែត្រការ៉េ ស្មើនឹង៣%នៃផ្ទៃដីផែនដីសរុប។ អាស៊ានគ្របដណ្ដប់ទៅលើដែនទឹកធំជាងដែនគោកចំនួន៣ដង។ប្រទេសជាសមាជិកទាំងអស់មានប្រជាជនសរុបប្រមាណ៦២៥លាននាក់ ស្មើនឹង៨%នៃប្រជាជនពិភពលោក។

រូបភាពទូរទស្សន៍ជាតិកម្ពុជា

អាស៊ាន ឬ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ចំនួន​៥ រួម​មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ នា​ទីក្រុង​បាងកក ប្រទេស​ថៃ។ ថ្ងៃនេះគេហទំព័រឧកញ៉ាញូស៍​សូម​លើកយក​កាលបរិច្ឆេទ​នៃ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​សមាជិក​ទាំ​ង ១០ នោះរួមមាន​៖   

១. ថៃ ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

២. ម៉ាឡេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៣. សិង្ហ​បុរី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៤. ហ្វីលីពីន ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៥. ឥណ្ឌូនេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៦. ព្រុយ​ណេ ដា​រូ​សា​លឹម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៨៤

៧. វៀតណាម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩៩៥

៨. មី​យ៉ាន់​ម៉ា ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៧

៩. ឡាវ​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៧

១០. កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩៕ 

162 Shares
Copy link
Powered by Social Snap