• Tue. Mar 15th, 2022

សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ដល់រដ្ឋបាលខេត្តបាត់ដំបងទុកដោះស្រាយបញ្ហាចំពោះមុខ ២យ៉ាង

4 Shares

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៣ ខែមេសា ២០២១ នេះ បានសម្រេចឧបត្ថម្ភថវិកា ចំនួន ២០០លានរៀល ដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ ២យ៉ាង។

ថវិកា ២០០លានរៀលនេះ នឹងយកទៅដោះស្រាយមុខព្រួញ ទី១ គឺប្រើប្រាស់សម្រាប់ជួយប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ (ជាពិសេសជនរងគ្រោះដោយសារខ្យល់កន្ត្រាក់) និងមុខព្រួញទី២ សម្រួលការខ្វះខាតបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលកូវីដ-១៩៕

4 Shares
Copy link
Powered by Social Snap