• Sat. Mar 19th, 2022

លោកជំទាវឧកញ៉ា គិត ហុងយី និងព្រះគ្រូ ឃីន ជីន ឃើញកូវីដរាតត្បាតខ្លាំងនៅក្រុងតាខ្មៅ នាំយកអំណោយជូនជនរងគ្រោះជាង ២០០គ្រួសារ

438 Shares

បញ្ហាកូវីដកំពុងតែរាតត្បាតសឹងគ្រប់បណ្ដារាជធានីខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា ជំនួយសប្បុរធម៌ពីសំណាក់ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ និងសប្បុរជនជាច្រើននាក់ ក៏បានជួយឧបត្ថម្ភជាបន្តបន្ទាប់ ដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាតមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋាន ដើម្បីឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងចំណោមសប្បុរជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ក៏មានលោកជំទាវឧកញ៉ា គិត ហុងយី ឯកឧត្តម លី ប៊ុនធឿន និងក្រុមគ្រួសារ ដែលគេស្គាល់ថាជាបងបង្កើតមហាសេដ្ឋីកំពូល គិត ម៉េង ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ជាថវិកា និងគ្រៀងឧបភោគបរិភោគចាំបាច់មួយចំនួនទៀត ចុះជួយជាប់ជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងរាតត្បាតដោយសារជំងឺកូវីដ-១៩ នេះផងដែរ។

អំណោយដែលលោកជំទាវឧកញ៉ា គិត ហុងយី រួមចំណែកនាពេលនេះតាមរយៈព្រះគ្រូធម្មចរិយាមុនី ឃីន ជីន ព្រះចៅអធិការវត្តក្បាលកោះអង្លង់ចិន និងជានាយកពុទ្ធិកសាលាបឋមសិក្សាវត្តជោតិរង្សី ដើម្បីចាត់ចែងជួនជនរងគ្រោះនៅតាមបណ្តាលភូមិនៃសង្កាត់កោះអន្លង់ចិន ជាង២០០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១០គីឡូក្រាម មីខ្លាឃុំមួយកេស ត្រីខ ២យួ និងថ្នាំសង្កូវចំនួន១ប្រអប់ធំ ដើម្បីរួមចំណែកក្នុងគ្រាលដ៏លំបាកនេះ។

សូមជម្រាបជូនថា លោកជំទាវឧកញ៉ា គិត ហុងយី កំពុងត្តោបក្តាប់ក្រុមហ៊ុន និងមុខជំនួញធំៗជាច្រើនផ្សេងទៀតក្នុងដៃ។ ការចុះជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាត មានការលំបាក នៅតាមបណ្ដាមូលដ្ឋានតាមស្រុក និងតំបន់កំពុងរងគ្រោះមួយចំនួន មិនមែនមានតែក្រុងតាខ្មៅមួយនោះទេ កន្លងមក គេតែងឃើញ លោកជំទាវឧកញ៉ា ចិត្តធម៌រូបនេះ បរិច្ចាគធនធានផ្ទាល់ខ្លួន រួមទាំងកៀងគងដល់មិត្តភ័ក្តិ និងសប្បុរជននានា រួមចំណែកធ្វើការងារសប្បុរសធម៌ដូចគ្នានេះមិនដែលខានឡើយ៕

May be an image of one or more people, people standing and outdoors
May be an image of one or more people, people standing, tree and outdoors

សូមចុចអានអត្ថបទខាងក្រោម៖

438 Shares
Copy link
Powered by Social Snap