• Mon. Mar 21st, 2022

ស្រ្តី​កម្សត់​សម្រាល​កូនមុខ​បន្ទប់​ជួល ទទួល​ការ​​ឧបត្ថម្ភ​ថវិកា ១ ពាន់ដុល្លារ​ពី​អ្នក​នាងទ្រី ដាណា

41 Shares

ប្អូនស្រី និងកូន បានចេញពីពេទ្យវិញហើយ សុខសប្បាយទាំងអស់គ្នា។ អរគុណបងកងកម្លាំង បាននាំយកថវិកានាងខ្ញុំ 1000$ ទៅប្រគល់ជូនគ្រួសារប្អូននៅបន្ទប់ជួលដែលកំពុងចត្តាឡីស័កម្ដុំអូរបែកក្អម ខណ្ឌសែនសុខ។ អ្នកនាងទ្រី ដាណា បាន​ថ្លែង​ដោយក្តីអាណិតអាសូរ ក្រោយ​ពេល​អ្នកនាងបាន​ឧបត្ថម្ភ​ថវិកា ១ ពាន់​ដុល្លារ​ដល់​ស្រ្តី​ម្នាក់​ដែល​បាន​សម្រាលកូន​មុខ​បន្ទប់​ដ៏​គួរ​ឲ្យ​សង្វេគ។

​ថៅកែ​ហាង​លក់​ត្បូងពេជ្រ និងម្ចាស់​ផលិតផល​ NNP ដ៏ល្បី​រូប​នេះ​ ក៏​មិន​ភ្លេច​អរគុណដល់ ក្រុមគ្រូពេទ្យ កម្លាំងមានសមត្ថកិច្ច និងអ្នកទាំងអស់គ្នា ដែលរួមគ្នាជួយស្រ្តីជួបទុក្ខ​ក្នុងពេលនេះ។

អ្នកនាង​ថ្លែង​បន្ត​ថា ពេលវេលាកំពុងលំបាក ជាការរួមកម្លាំងគ្នា ដើម្បីជួយគ្នាទៅវិញទៅមក។ សង្ឃឹមថា កូវីដ១៩ នឹងរលត់សាបសូន្យពីទឹកដីកម្ពុជា៕

41 Shares
Copy link
Powered by Social Snap