ទិដ្ឋភាពសួនច្បារយ៉ាងខៀវស្រងាត់ អមជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប នឹងផ្លាស់ប្តូរអារម្មណ៍ភ្ញៀវទេសចរ ពេលវិលត្រឡប់មកលេងរមណីយដ្ឋានប្រាសាទអង្គរវត្តជាថ្មីម្តងទៀត។
ជុំវិញបវិវេណប្រាសាទបុរណអាយុកាលរាប់ពាន់ឆ្នាំនេះ មានការដាំដើមឈើជាមួយផ្កាចម្រុះពណ៌ រួមទាំងសួនស្មៅយ៉ាងស្រស់បំព្រង ជាចំណែកទាក់ទាញចិត្តពេលភ្ញៀវដើរកម្សាន្ត។
គួរបញ្ជាក់ថា តាំងពីឆ្នាំ២០១៩ អជ្ញាធរអប្សរាបានចាប់ផ្តើមរៀបចំកែប្រែសោភ័ណមុខខាងមុខប្រាសាទអង្គរវត្ត និងបរិវេណជុំវិញដោយរៀបចំជាផ្លូវថ្មើរជើង សួនច្បារ ទីលានទទួលបដិសណ្ឋារកិច្ចថ្មីយ៉ាងរៀបរយ ដើម្បីប្រែក្លាយទីរមនីយដ្ឋានទេសចររបស់ខ្មែរស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក៕