• Mon. Mar 14th, 2022
46 Shares

«ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក»។ បើតាមការបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួន មុននេះបន្តិច។

លោក ឌួង ឆាយ ក៏បានអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេសសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្លួន បានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួសផងដែរ។

គួរបញ្ជាក់ផងដែរថា លោក ឌួង ឆាយ បានសម្រេចចិត្តសាងផ្នួសសងគុណអ្នកមានគុណ និងលាងបាបកម្ម កាលពីថ្ងៃទី២១ ខែមីនា ២០២១ ក្រោយមានបញ្ហាចម្រូងចម្រាសក្នុងគ្រួសារ ឈានដល់ការចែកផ្លូវ ចែកទ្រព្យសម្បត្តិគ្នា រវាងអតីតភរិយា៕

46 Shares
Copy link
Powered by Social Snap