យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមរយៈពេល៤ខែដើម ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញម្រេចមានចំនួន ២១៤១.៩៣តោន ថយចុះ៤.៨៩ភាគរយ។
ក្នុងនោះការនាំចេញទៅប្រទេសប៊ែលហ្សិក ចំនួន៧.៥៦តោន, សារធារណរដ្ឋឆេក១.២០តោន, បារាំង៦.២០តោន, អាល្លឺម៉ង៣.៣២តោន, ជប៉ុន២.១៨តោន, កូរ៉េ១.៣០តោន, ប៉ូឡូញ៧.០៩តោន, រុស្សី០.៣១តោន, ស៊ុយអ៊ែត១.១៥តោន, កោះតៃវ៉ាន់១៥តោន, អង់គ្លេស១.២៤តោន, អាមេរិក០.៣៩តោន និងវៀតណាម ២០៩៤.៩៩តោន។
បើតាមប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បានបញ្ជាក់ពីតម្លៃម្រេចនៅលើទីផ្សារដោយម្រេចខ្មៅតម្លៃ១៥ដុល្លារ ក្នុងមួយគីឡូក្រាម, ម្រេចក្រហមតម្លៃ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និងម្រេចសតម្លៃ២៨ដុល្លារ ក្នុងមួយគីឡូក្រាម។