• Thu. Mar 17th, 2022

សម្ដេច ហ៊ុន សែន សម្រេចឱ្យរដ្ឋមន្រ្តី ៩រូបរួមគ្នាដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូ

455 Shares

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យថ្មីមួយ បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យោងតាមអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ចុះហេត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការនេះមានសមាសភាពសរុបចំនួន ២៥រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន០២ រូប ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ ក្រសួងឧស្សាហកម្ម និងមានរដ្ឋមន្រ្តី ៦រូបទៀត។

455 Shares
Copy link
Powered by Social Snap